Oppo F7 អ្នកឯកទេសអត្តថតរូប ឬ Selfie Expert គឺជាពាក្យពេចន៍ឃោសនានៅលើរូបភាពផ្សព្វផ្សាយថ្មីមួយ ដែលត្រូវបានបង្ហោះចេញលើទំព័រ Twitter ផ្លូវការរបស់ក្រុមហ៊ុននៅប្រទេសឥណ្ឌា Oppo India។
តាមរយៈរូបរាងដែលត្រូវបានរំលេចចេញនោះ F7 មានរចនាបទអេក្រង់ឆកខាងលើបន្តិច និងមានគែមខាងក្រោមស្តើង ឯគែមអេក្រង់សងខាងគឺពេញផ្ទៃតែម្តង ដែលវាគឺស្រដៀងទៅនឹងស្មាតហ្វូនម៉ូឌែល R15 របស់ក្រុមហ៊ុនដូច្នោះដែរ។
នៅក្នុងសេចក្តីអធិប្បាយទៅលើរូបភាពបែបពញ្ញាក់អារម្មណ៍នោះដែរ ក្រុមហ៊ុនក៏បានប្រាប់ឱ្យដឹងពីកាលបរិច្ឆេទនៃថ្ងៃប្រកាសចេញទូរសព្ទលំដាប់កំពូលរបស់ខ្លួនថា ទំនងជានឹងរៀបចំធ្វើឡើងនៅថ្ងៃទី ២៦ មីនាខាងមុខ។
យោងតាមព័ត៌មានក្រៅផ្លូវការកន្លងមកបានឱ្យដឹងថា Oppo F7 នឹងបំពាក់អេក្រង់ខ្នាត FHD+ ទំហំ ៦.២ អីុញ ប្រើមាត្រដ្ឋាន 19:9 និងមានផ្ទៃស្មើនឹង ៨៩.០៩% នៃផ្ទៃតួខាងមុខ។ ជាមួយអេក្រង់ឆកកណ្តាលផ្នែកខាងលើ F7 ត្រូវគេអះអាងថា នឹងបំពាក់កាមេរ៉ាមុខទំហំ ២៥ មេហ្គាភិចសែល ភ្ជាប់ជាមួយមុខងារ AI, Real-Tile HDR និងកែខៃសម្រស់បែបធម្មជាតិ ជាមួយមុខងារបន្ថែមរូបតុក្កតានិម្មិត AR ជាច្រើនផ្សេងទៀត។
គេពុំទាន់ដឹងពីសមាសធាតុ Hardware ខាងក្នុងរបស់វានៅឡើយទេ ក្រៅពីរំពឹងទុកថាដូចនឹង R15 ដែលបំពាក់បន្ទះឈីប Snapdragon 670 ឬ MediaTek Helio P6 ហើយដើរដោយប្រព័ន្ធ Android Oreo និងផ្ទាំងកម្មវិធីប្រើប្រាស់ Color OS 4.0៕
Make way for the all-new #OPPOF7 now with an awesome notch screen. Can you guess who the Indian cricketer is behind the phone? pic.twitter.com/dc2vaHlm2m
— OPPO India (@OPPOIndia) March 10, 2018
ប្រភពព័ត៌មានៈgizmochina
មតិយោបល់