ព័ត៌មានសេដ្ឋកិច្ច

ជប៉ុន គ្រោងចំណាយ ១០០លានដុល្លារ ស្ថាបនាអាងពិពណ៌ចិញ្ចឹមត្រីដ៏ធំ នៅកម្ពុជា

ប្រទេសជប៉ុន គ្រោងនឹងចំណាយទឹកប្រាក់ ១០០លានដុល្លារអាមេរិក ដើម្បីស្ថាបនាអាងពិពណ៌ចិញ្ចឹមត្រីដ៏ធំមួយ នៅកម្ពុជា។ នេះបើយោងតាមគេហទំព័រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងនេះ គឺមានផលទាក់ទាញភ្ញៀវទេសចរផង និងសម្រាប់ការសិក្សាស្រាវជ្រាវត្រីទឹកសាបគ្រប់ប្រភេទ នៅតាមបណ្តោយបឹងទន្លេសាប និងទន្លេមេគង្គផង។

អាងចិញ្ចឹមត្រីនេះ មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ គឺផ្តល់ឱកាសឲ្យប្រជាជាតិទាំងក្នុងតំបន់ និងអន្តរជាតិអាចមកសិក្សាស្រាវជ្រាវពូជត្រី ការភ្ញាស់ និងថែរក្សាពូជត្រីទឹកសាបនៅកម្ពុជាផងដែរ។

លើសពីនេះទៅទៀត គម្រោងនេះ រំពឹងនឹងទាក់ទាញភ្ញៀវទេសចរបានច្រើន បន្ទាប់ពីប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។

គួរបញ្ជាក់ដែរថា គម្រោងនេះ ត្រូវបានស្វាគមន៍ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏បានជំរុញឲ្យចេញជារូបរាងប្រកបដោយជោគជ័យផងដែរ៕

10-largest-aquariums-in-the-world2 ice-aquarium-1 ice2 churaumi-aquarium-okinawa-honto1 15235760_1162886720426490_3914506628314785222_o 15235543_1162886717093157_8438966663802453003_o

មតិយោបល់