រង្វង់មូលទួលគោក បាននិងកំពុងត្រូវបានលុបចោល ដោយតម្លើងភ្លើងស្តុបជំនួសវិញ ព្រមទាំងពង្រីកផ្លូវចាប់ពីផ្លូវក្រោមដីដល់រង្វង់មូលផងដែរ។ នេះបើយោងតាមគេហទំព័ររបស់ សាធារណការ រាជធានីភ្នំពេញ ចេញផ្សាយប្រមាណជា ២ម៉ោងមុននេះ។
រង្វង់មូលទួលគោក នឹងត្រូវបានលុបចោល ជំនួសដោយភ្លើងស្តុប ដើម្បីកាត់បន្ថយការកកស្ទះចរាចរ ដែលកើតមានស្ទើរតែរាល់ថ្ងៃ។
សាលារាជធានីភ្នំពេញ ក៏គ្រោងនឹងលុបចោលនូវរង្វង់មូល ២កន្លែងទៀត គឺរង្វង់មូលចោមចៅ និងរង្វង់មូលកាំកូស៊ីធី តែទាមទារឲ្យមានការកែសម្រួល និងយករង្វង់មូលនោះចេញ។
គួរបញ្ជាក់ដែរថា ចំពោះគម្រោងខាងលើ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ក៏បានយល់ស្រប និងសម្រេចឲ្យមានការយកចេញ និងកែសម្រួលនូវរង្វង់មូលទាំង ៣កន្លែងនេះ ដើម្បីសម្រួលចរាចរដល់ប្រជាពលរដ្ឋ កុំឲ្យមានការកកស្ទះបន្តទៀត៕
មតិយោបល់