ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានសម្រេចភ្ជាប់កិច្ចសហការជាមួយ ក្រុមហ៊ុន ចេមលេប ម៉ាឡេស៊ី ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវាវិភាគទឹកស្អាតជូន ប្រជាពលរដ្ឋប្រើប្រាស់ដោយសុវត្ថិភាព។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័រក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
ការចុះកិច្ចព្រមព្រៀងនេះ គឺដោយសារតែរាជរដ្ឋាភិបាល ចង់ជម្រុញឲ្យវិស័យឯកជន ចូលរួមអភិវឌ្ឍន៍ ដោយបង្កើតជាមន្ទីរពិសោធន៍ ដើម្បីផ្តល់សេវាធ្វើតេស្តលើប្រភពទឹក និងទឹកស្អាត ឲ្យស្របតាមប្រព័ន្ធស្តង់ដារសុវត្ថិភាព មុននឹងផ្គត់ផ្គង់ជូនប្រជាពលរដ្ឋប្រើប្រាស់។
ក្រៅពីការសាងសង់មន្ទីរពិសោធន៍នៅ ក្រុងភ្នំពេញ ក្រុមហ៊ុន នឹងបង្កើតមន្ទីរពិសោធន៍ចល័តចំនួន ១០ទៀត ដើម្បីចុះត្រួតពិនិត្យស្ថានភាពគុណភាពទឹក នៅតាមបណ្តាខេត្តនានាទូទាំងប្រទេស។
គួររម្លឹកដែរថា គិតមកទល់ពេលនេះ សេវាករផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេស ដែលទទួលបានអាជ្ញាប័ណ្ណពី រាជរដ្ឋាភិបាលមានចំនួន ១៤៧អាជីវកម្ម៕
មតិយោបល់