ព័ត៌មានបច្ចេកវិទ្យា

តើ iPhone 6s របស់អ្នកអាចជួបបញ្ហាថ្មឬអត់? សូមពិនិត្យតាមរបៀបនេះ

last

ប៉ុន្មានសប្តាហ៍មុនក្រុមហ៊ុន Apple បានប្រកាសពីកម្មវិធីផ្លាស់ថ្មទូរស័ព្ទជូនថ្មី សម្រាប់ iPhone 6s ដោយកំណត់បញ្ហាថា ពេលប្រើនឹងរលត់ ឬបិទដោយខ្លួនឯង (Unexpected Shutdowns) វាជះឥទ្ធិពលចំពោះទូរស័ព្ទដៃ ដែលមានក្នុងបញ្ជីបង្ហាញមួយចំនួនប៉ុណ្ណោះ។

ចំពោះបញ្ហានេះដែរ ក្រុមហ៊ុនក៏បានផ្តល់យោបល់ឲ្យអ្នកប្រើប្រាស់ធ្វើដំណើរទៅកាន់ហាងលក់ទូរស័ព្ទ iPhone ដែលមានអាជ្ញារប័ណ្ណ ដើម្បីឲ្យអ្នកឯកទេសត្រួតពិនិត្យ ប៉ុន្តែពេលនេះ មានវិធីរហ័ស និងស្រួលម្យ៉ាងដែលប្រិយមិត្តទាំងឡាយ អាចធ្វើការត្រួតពិនិត្យទូរស័ព្ទដៃ iPhone 6s នៅផ្ទះខ្លួនឯង ដោយប្រើប្រាស់របៀបដូចពេលដែលយើងទៅ ហាង់លក់ទូរស័ព្ទដៃ iPhone ដែរ។

ក្រុមហ៊ុន Apple បានបញ្ជាក់ថា មួយចំនួនតូចណាស់នៃទូរស័ព្ទដៃ iPhone 6s មានបញ្ហាថ្មបែបនេះ ឧបករណ៍ទាំងនោះបានផលិតឡើងនៅចន្លោះខែកញ្ញា ទៅដល់ខែតុលាឆ្នាំ២០១៥។ ខាងក្រោមជារបៀបត្រួតពិនិត្យ iPhone 6s ណាដែលជួបបញ្ហា៖

ជាដំបូងសូមចូលទៅកាន់ Setting បន្ទាប់មក ចុចពាក្យថា General បន្ទាប់មកទៀត ចុចពាក្យថា About នឹងលេចចេញរូបដូចខាងក្រោម៖

iphone-serial-number

ចូលពិនិត្យទៅលើពាក្យដែលស្ថិតនៅលំដាប់ទី៤ និងទី៥ នៃជួរ Serial Number របស់ iPhone លោកអ្នកថាតើលេខកូដ២ខ្ទង់នោះ វាត្រូវនឹងលេខកូដដែលបានរាយដាក់នូវខាងក្រោមនេះទេ៖

• Q3
• Q4
• Q5
• Q6
• Q7
• Q8
• Q9
• QC
• QD
• QF
• QG
• QH
• QJ

ហាងលក់ទំនិញក្រុមហ៊ុន Apple នឹងធ្វើការផ្លាស់ប្តូរថ្មជូនថ្មី ប្រសិនបើ iPhone ណាជួបបញ្ហា ប៉ុន្តែសម្រាប់ទូរស័ព្ទខ្លះ ក្រុមហ៊ុនអាចនឹងធ្វើការដូរថ្មីជូនតែម្តង៕

មតិយោបល់