រថយន្តជជុះ នៅតែអាចនាំចូលមកប្រទេសកម្ពុជា បើទោះបីជាមានការលើកឡើងនូវគំនិត ចង់ស្នើឲ្យរាជរដ្ឋាភិបាលបញ្ឈប់ការនាំចូលរថយន្តប្រើប្រាស់រួច ឬហៅថារថយន្តជជុះ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងកាលពីម្សិលមិញនេះ។
សម្តេចបញ្ជាក់យ៉ាងច្បាស់លាស់ថា «ខ្ញុំមិនយល់ស្របជាមួយសំណើបែបនេះទេ» ហើយក៏បានសំនូមពរឲ្យបងប្អូនខិតខំរកប្រាក់ទិញរថយន្តជិះ តែមេត្តាកុំនាំចូលរថយន្តចង្កូតស្តាំ និងសូមគោរពច្បាប់ចរាចរណ៍។
គួរបញ្ជាក់ថា យានយន្តប្រមាណជា ២លានគ្រឿង កំពុងធ្វើចរាចរណ៍ចេញចូលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាមូលហេតុបង្កឲ្យមានការកកស្ទះចរាចរណ៍ ហើយសំណើបញ្ឈប់ការនាំចូលរថយន្តជជុះនេះ គឺមានគោលបំណងជួយដោះស្រាយបញ្ហាកកស្ទះចរាចរ តែមិនទទួលបានការយល់ស្របឡើយ៕
មតិយោបល់