ក្រុមហ៊ុនខេ ស៊ីមេន បាននិងកំពុងសាងសង់រោងចក្រផលិតស៊ីម៉ងត៍ថ្មីមួយនៅ ខេត្តបាត់ដំបង ដែលមានសមត្ថភាពផលិតជិត ២លានតោន ក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅស្រុក។ នេះបើយោងតាមគេហទំព័ររបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ក្រុមហ៊ុនខេ ស៊ីមេន បានឈរក្នុងលំដាប់លេខ ១ ក្នុងការផលិតស៊ីម៉ងត៍ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដែលបច្ចុប្បន្ន រោងចក្រនៅកំពត មានសមត្ថភាពផលិតបាន ២លានតោនក្នុងមួយឆ្នាំ និងស្រូបកំលាំងពលកម្មប្រមាណ ២ពាន់នាក់។
លើសពីនេះទៅទៀត ក្រុមហ៊ុន ក៏មានបំណងនាំចូលកាកសំណល់ដែក ឬអាចម៌ដែក ដើម្បីធ្វើជាវត្ថុធាតុដើម ផលិតស៊ីម៉ងត៍ ដែលអាចបម្រើដល់សំណង់គ្រឹះអគារខ្ពស់ៗ និងស្ពានជាដើម។
គួរបញ្ជាក់ដែរថា នៅពេលរោងចក្រនៅខេត្តបាត់ដំបង ដាក់ឲ្យដំណើរការ វានឹងមានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ ១លាន ៨សែនតោនក្នុងមួយឆ្នាំ ហើយអាចលក់ចេញទៅក្រៅប្រទេសទៀតផង៕
មតិយោបល់