ព័ត៌មានជាតិ

សង្ស័យស្នេហាត្រីកោណ ស្ត្រីម្នាក់ចេញពីបន្ទប់ទឹកត្រូវជនមិនស្គាល់មុខជះទឹកអាស៊ីត បណ្តាលឲ្យរបួសធ្ងន់

កំពង់ចាមៈ ស្ត្រីម្នាក់ ទទួលរងការវាយប្រហារដោយទឹកអាស៊ីតពីជនមិនស្គាល់មុខ បណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈដែលរូបគាត់ចេញពីបន្ទាប់ទឹក ស្របពេលដាច់ចរន្តអគ្គិសនី។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិទី១០ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានដើរទៅបន្ទប់ទឹកនៅចំហៀងផ្ទះ គ្រាដែលដើរត្រឡប់ចេញមកវិញស្រាប់តែមានជនមិនស្គាល់មុខបានជះទឹកអាស៊ីតទៅលើខ្លួននាង បណ្តាលឲ្យរងរបួស ភ្លាមៗនោះសាច់ញាតិបញ្ជូនស្ត្រីរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ផ្ទះកើតហេតុដើម្បីធ្វើការស្រាវជ្រាវបញ្ជាក់ថា នៅពេលកើតហេតុ គឺចំពេលភ្លើងអគ្គិសនីកំពុងដាច់ផង។ ហើយនៅរសៀលថ្ងៃទី១ ខែធ្នូ កម្លាំងជំនាញបានចុះទៅសួរនាំស្ត្រីរងគ្រោះដល់មន្ទីរពេទ្យបង្អែកស្រុកដើម្បីស្វែងរកការពិត ហើយបង្ហើបប្រាប់ថា ការវាយប្រហារដោយទឹកអាស៊ីតនេះ អាចពាក់ព័ន្ធទៅនឹងរឿងស្នេហាត្រីកោណ។

នគរបាលស្រុកកោះសូទិនបញ្ជាក់ថា ស្ត្រីរងគ្រោះឈ្មោះ នង់ សុខឡេង អាយុ៣៩ឆ្នាំ រស់នៅភូមិទី១០ ឃុំព្រែកតានង់ ស្រុកកោះសូទិន ចំណែកឯជនជាប់ពាក់ព័ន្ធក្នុងករណីជះទឹកអាស៊ីតនេះ ត្រូវបានសមត្ថកិច្ចធ្វើឃាត់ខ្លួនបានម្នាក់ ដែលបច្ចុប្បន្នកំពុងតែធ្វើការសួរនាំនៅឡើយ ៕

ជះទឹកអាស៊ីតជះទឹកអាស៊ីតជះទឹកអាស៊ីតជះទឹកអាស៊ីតជះទឹកអាស៊ីត

មតិយោបល់