ចិន បានចំណាយទឹកប្រាក់ប្រមាណជា ១៤៥លានដុល្លារអាមេរិក ចាប់ផ្តើមសាងសង់កប៉ាល់ទីតានិចទី២ នៅសប្តាហ៍ ដោយចម្លងម៉ូដពីកប៉ាល់ទីតានិចដើមទាំងស្រុង។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិ CNN។
គម្រោងនេះត្រូវបានសិក្សាអស់រយៈពេល ២ឆ្នាំមកហើយ ខណៈនៅពេលបញ្ចប់ការសាងសង់ កប៉ាល់នេះនឹងមានប្រវែង ២៦៩ម៉ែត្រ និងទទឹង ២៨ម៉ែត្រ ដែលមានបញ្ចូលរចនាបថនៃកប៉ាល់ទីតានិចដើម រួមមាន អាងហែល រោងមហោស្រពជាដើម។
យ៉ាងណាមិញ គម្រោងសាងសង់កប៉ាល់នេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ រាជរដ្ឋាភិបាលចិន ហើយកប៉ាល់នេះ ស្ថិតនៅចម្ងាយ ១៣០គីឡូម៉ែត្រពីសមុទ្រ ពោលគឺ កប៉ាល់នេះ នឹងដាក់ឲ្យប្រើប្រាស់ក្នុងទន្លេ Qijiang។
គួរបញ្ជាក់ថា មានគម្រោងជាច្រើនដែលចង់បង្កើតកប៉ាល់ទីតានិចទី២នេះ ដូចជាលោក Clive Palmer វិនិយោគិនអូស្រ្តាលី ក៏ចង់បង្កើតដែរ តែបានឈប់ទៅវិញ៕
មតិយោបល់