ក្រុមហ៊ុន NagaCorp បានសម្រេចបោះទុនវិនិយោគលើគម្រោង Naga 2 ដែលជាបណ្តុំនៃ សណ្ឋាគារ កាស៊ីណូ បានចាប់ផ្តើមដំណើរការសាកល្បងហើយ កាលពីពេលថ្មីៗនេះ ។ នេះបើយោងតាមគេហទំព័រ NagaWorld។
Naga 2 ត្រូវបានអភិវឌ្ឍលើផ្ទៃដីទំហំ ១១០,១០៥ ម៉ែត្រការ៉េ ដែលក្នុងនោះរួមមាន NagaCity Walk និង TSCLK Complex ជាមួយនឹងបន្ទប់សណ្ឋាគារចំនួន ១,០០០បន្ទប់, បន្ទប់វីអាយភីចំនួន ៣៨ បន្ទប់ និងកន្លែងសម្រាប់លេងល្បែងជាមួយម៉ាស៊ីនហ្គេមប្រមាណជា ៥០០ ម៉ាស៊ីន។
គម្រោងនេះ នឹងតភ្ជាប់ជាមួយនឹង NagaWorld នាពេលបច្ចុប្បន្ននេះដែលនឹងជំរុញឲ្យក្រុមហ៊ុន NagaCorb កាន់តែមានសក្តានុពលបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា គម្រោងនេះកំពុងស្ថិតនៅក្នុងការសាងសង់នៅឡើយ ហើយត្រូវបានរំពឹងទុកថា នឹងបញ្ចប់ទាំងស្រុង នៅមុនឆ្នាំ ២០១៨៕
មតិយោបល់