ព័ត៌មានសេដ្ឋកិច្ច

វិស័យសំណង់នៅកម្ពុជា បង្កើតការងារ ២សែនកន្លែង ជារៀងរាល់ថ្ងៃ

កាលពីឆ្នាំ ២០១៦ វិស័យសំណង់នៅកម្ពុជា បានបង្កើតការងារប្រមាណជា ២សែនកន្លែង ជារៀងរាល់ថ្ងៃ ដែលជម្រុញសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែប្រសើរឡើង។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៦ របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។

ចំនួនការងារក្នុងវិស័យសំណង់នៅឆ្នាំ ២០១៦ មានការកើនឡើង ៣៣ភាគរយ បើធៀបនឹងឆ្នាំ ២០១៥ ហើយគ្រាន់តែទីក្រុងភ្នំពេញមួយ ប្រើប្រាស់កម្មករជាង ១សែន៥ម៉ឺននាក់ ជារៀងរាល់ថ្ងៃ។

ក្នុងមួយខែ កម្មករគ្មានជំនាញរកកម្រៃបាន ១២០-២០០ដុល្លារអាមេរិក កម្មករជំនាញរកកម្រៃបាន ៣០០-៤៥០ដុល្លារអាមេរិក ខណៈវិស្វករ និងស្ថាបត្យករ រកកម្រៃបាន ៣៥០-២៥០០ដុល្លារអាមេរិក។

គួររម្លឹកដែរថា កាលពីឆ្នាំ ២០១៦ វិស័យសំណង់នៅកម្ពុជា មានទុនវិនិយោគសរុប ៨.៥ពាន់លានដុល្លារអាមេរិក ទាក់ទាញគម្រោងចំនួន ២,៦៣៦គម្រោងលើផ្ទៃដី ១៤លានម៉ែត្រការ៉េ ខណៈយល់ព្រមដោយក្រសួង មាន ២,៣០៥គម្រោងលើផ្ទៃដី ៧លានម៉ែត្រការ៉េ៕

មតិយោបល់