ក្នុងខែនេះ ហាងកាហ្វេ Starbucks គ្រោងនឹងបើកសាខាដំបូង នៅខេត្តសៀមរាប ដែលជាសាខាទី ៦ហើយ នៅប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Starbucks។
ហាងកាហ្វេ Starbucks សាខាសៀមរាប ជាសាខាដំបូង ស្ថិតនៅក្រៅទីក្រុងភ្នំពេញ ហើយស្ថិតនៅក្នុងព្រលានយន្តហោះអន្តរជាតិតែម្តង។
កាលពីខែ មេសា កន្លងទៅនេះ ហាងកាហ្វេ Starbucks បានបើកសម្ពោធសាខាថ្មី នៅ Exchange Square ដែលជាសាខាទី ៥ បន្ទាប់ពីសាខាទី ១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ សាខាទី ២ នៅផ្សារទំនើបអ៊ីអនម៉ល សាខាទី ៣ នៅបឹងកេងកង និងសាខាទី ៤ នៅទួលគោក។
ហាងកាហ្វេដ៏ល្បីមកពីសហរដ្ឋអាមេរិកនេះ បានបើកសាខាដំបូងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីខែធ្នូ ឆ្នាំ ២០១៥ សាខាទី ២ នៅផ្សារទំនើបអ៊ីអនម៉ល សាខាទី ៣ នៅបឹងកេងកង សាខាទី ៤ នៅទួលគោក ដែលទទួលបានការគាំទ្រច្រើនគួរឲ្យកត់សម្គាល់។
គួររម្លឹកផងដែរថា Starbucks ចាប់កំណើតនៅទីក្រុង វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្នុងឆ្នាំ ១៩៧១ ដោយមានស្ថាបនិក ៣នាក់ប៉ុណ្ណោះ ហើយបច្ចុប្បន្នហាងកាហ្វេនេះ មានប្រមាណ ២ម៉ឺន៥ពាន់សាខា នៅក្នុងប្រទេសចំនួន ៧៥៕
រូបតំណាង
មតិយោបល់