ព័ត៌មានសេដ្ឋកិច្ច

គីម ហ៊ាង៖ ឈ្នះតែ១សំឡេងលើដៃគូ គឺជាមេរៀនមួយដ៏មានតម្លៃបំផុត

លោក គីម ហ៊ាង បានជាប់ឆ្នោតក្លាយជាប្រធានសមាគមអចលនទ្រព្យអាណត្តិទី ៥ ក្រោយពីលោកបានឈ្នះ ដោយនាំមុខតែ ១សំឡេងប៉ុណ្ណោះ។

លោក គីម ហ៊ាង ទទួលបានការបោះឆ្នោតគាំទ្រ ២៨លើ ៦០សំឡេង ខណៈលោក សន សៀប ទទួលបាន ២៧លើ ៦០សំឡេង ហើយលោក គីម ហ៊ាង ចាត់ទុកថា ការឈ្នះតែ១សំឡេងលើដៃគូប្រកួតប្រជែង គឺជាមេរៀនមួយដ៏មានតម្លៃបំផុត សម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្ត នាថ្ងៃអនាគត។

ការបោះឆ្នោតជ្រើសរើសបេក្ខភាពប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីម្សិលមិញនេះ គឺជាប្រកួតប្រជែងដ៏ស្វុតស្វាញរវាងបេក្ខភាព ៤រូប ដែលបានឈរឈ្មោះឲ្យសមាជិកបោះឆ្នោតជាប្រធានថ្មី ដែលជាលទ្ធផល លោក គីម ហ៊ាង ឈ្នះ និងដឹកនាំការងារបន្តរយៈពេល ២ឆ្នាំបន្តទៀត គឺនៅ ២០១៧ និង ២០១៨។

ជាចុងក្រោយ លោក គីម ហ៊ាង ក៏បានប្តេជ្ញាដឹកនាំ CVEA ឲ្យកាន់តែប្រសើរ និងរួមគ្នាកសាងសង្គម និងវិស័យដីធ្លី នៅកម្ពុជា៕

15355640_1185573608175996_2511287842961513982_n 15284851_1185573621509328_8206222703152234981_n

មតិយោបល់