ព័ត៌មានសេដ្ឋកិច្ច ព្រឹត្តិការណ៍ សំខាន់ៗ

ជប៉ុន បើកជើងហោះហើរត្រង់មកកម្ពុជា នៅថ្ងៃ១ កញ្ញា

ភ្នំពេញ: ក្នុងជំនួបចុះកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ដែលមានលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក គូម៉ាម៉ារូ យូជិ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានព្រមព្រៀងបើកឲ្យមានជើងហោះហើរត្រង់លើសេវាដឹកជញ្ជូនផ្លូវអាកាសមកកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០៦។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែឧសភា កិច្ចព្រមព្រៀងរវាងប្រទសជប៉ុន និងប្រទេសកម្ពុជា ស្ដីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាស បានចូលជាធរមានតាមរយ:ការផ្លាស់ប្ដូរកំណត់ការទូតជូនដំណឹងជាផ្លូវការអំពីការអនុម័តកិច្ចព្រមព្រៀងនេះ តាមនីតិវិធីរដ្ឋធម្មនុញ្ញ នៃប្រទេសជប៉ុន និងកម្ពុជា។

កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងគោលបំណងបង្កើតឲ្យមានក្របខ័ណ្ឌច្បាប់មួយ ដើម្បីបើកផ្លូវហោះហើរជាប្រក្រតី និងបង្កើតឲ្យមានស្ថេរភាពនៃការប្រតិបត្តិ ការហោះហើរជាប្រក្រតីរវាងប្រទេសជប៉ុន និងកម្ពុជា។ នេះជាការបញ្ជាក់របស់ស្ថានទូតជប៉ុន៕

photo_2016-05-26_11-07-43

photo_2016-05-26_11-07-44

photo_2016-05-26_11-07-46

photo_2016-05-26_11-07-47

photo_2016-05-26_11-07-48

photo_2016-05-26_11-07-51

photo_2016-05-26_11-07-52

photo_2016-05-26_11-07-5432343

មតិយោបល់