ព័ត៌មានសេដ្ឋកិច្ច

ស៊ុបកូនចៀម ម៉ុងហ្គោលី គ្រោងបើក ៥សាខា វាយលុកទីផ្សារកម្ពុជា ជាលើកដំបូងបង្អស់

ស៊ុបកូនចៀម មកពីប្រទេសម៉ុងហ្គោលី គ្រោងនឹងបើក ៥សាខាដំបូងនៅទីក្រុងភ្នំពេញ ក្នុងរយៈពេលត្រឹមតែ ៣ឆ្នាំប៉ុណ្ណោះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយនៅថ្ងៃនេះ។

ក្រុមហ៊ុន HGB Food Industry របស់កម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន Little Sheep Group ក្នុងការនាំយករសជាតិថ្មីនៃស៊ុបកូនចៀម មកកាន់ទីផ្សារកម្ពុជា។

ក្រុមហ៊ុន Little Sheep Group បានបើកភោជនីយដ្ឋានដំបូងបង្អស់ក្នុងឆ្នាំ ១៩៩៩ ហើយបច្ចុប្បន្នកើនឡើងដល់ ៣០០សាខា ក្នុងប្រទេសចំនួន ១១០ ជុំវិញពិភពលោក។

គួរបញ្ជាក់ថា Little Sheep Group គ្រោងនឹងបើកហាងអាហារសុខភាពនេះ​ នៅតាមជាយក្រុងភ្នំពេញជាមុនសិន ហើយនឹងបន្តបើកសាខាបន្ថែមទៀត ដើម្បីបម្រើដល់តម្រូវការរបស់ប្រជាជនកម្ពុជា៕

មតិយោបល់