ភ្នំពេញៈ អនិច្ចាខ្លាំងណាស់! វាពិតជារឿងដែលនឹកស្មានមិនដល់ ហើយក៏មិនគួរនឹងកើតឡើងដែរ ហេតុអ្វីបានជាអ្នកម្តាយដេកមិនមើលសោះ ឬក៏អ្នកម្តាយមានរឿងអ្វី? បានជាដេកដល់ថ្នាក់ដេកមិនដឹងខ្លួន រហូតដល់កិនកូនទើបតែអាយុ៤ខែ បណ្តាលឲ្យស្លាប់ ទាំងដែលមិនឮកូនស្រែកយំបន្ដិចណាសោះ!…..
ករណីម្តាយដេកកិនពីលើកូនអាយុទើបបាន៤ខែ បណ្តាលឲ្យស្លាប់យ៉ាងអាសូរនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ក្នុងក្រុមគ្រួសារក្រីក្រមួយ ដែលមានមុខរបរប៉ះកង់ម៉ូតូ រស់នៅក្នុងខ្ទមដ៏ទ្រុឌទ្រោម ស្ថិតនៅតាមចិញ្ចើមផ្លូវលេខ៨៨ កែងនឹងផ្លូវស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមការរៀបរាប់ពីម្ដាយបានឲ្យដឹងថា មុនពេលកើតហេតុកូនរបស់គាត់បានដេកជាមួយគាត់ ដោយបំប៉ៅដោះ។ ស្រាប់តែព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ដោយសារកូនគាត់បានបាត់បង់ជីវិត ដោយមិនដឹងមូលហេតុ។
ទោះបីជាយ៉ាងទាក់ទិននឹងករណីខាងលើនេះ អាជ្ញាធរមិនបានយកទោសពៃរ៍អ្នកម្ដាយទារកនោះទេ គ្រាន់តែឲ្យយកសាកសពកូនទៅបញ្ចុះតាមប្រពៃណី៕
មតិយោបល់