ក្រុមហ៊ុន Amazon បានសាកល្បងដំណើរការផ្សារទំនើប Amazon Go ដែលមានបច្ចេកវិទ្យាខ្ពស់បំផុត ដោយអតិថិជនមិនចាំបាច់តម្រង់ជួរគិតលុយនោះទេ គ្រាន់តែយកទំនិញរួចដើរចេញ នោះវានឹងដកប្រាក់ពីក្នុងគណនីលោកអ្នកដោយស្វ័យប្រវត្តិ។ នេះបើយោងតាមគេហទំព័រ Amazon.com។
វាជាគំនិតអាជីវកម្មដ៏ថ្មីបំផុតមួយ ដែលអនុញ្ញាតិឲ្យអតិថិជន ប្រើកម្មវិធី Amazon Go ដើម្បីស្កេនចូល ជ្រើសរើសយកទំនិញដែលត្រូវការ ដើរចេញមកវិញដោយមិនចាំបាច់តម្រង់ជួរគិតលុយ នោះ Amazon Go នឹងគិតលុយ រួចចេញវិក្កយបត្រជូនលោកអ្នកដោយស្វ័យប្រវត្តិ។
ផ្នត់គំនិតថ្មីរបស់ Amazon Go គឺសន្សំសំចៃបានច្រើនបំផុត ជាពិសេសគឺ ពេលវេលារបស់អតិថិជន ដែលវាជាចំនុចខ្លាំងបំផុតរបស់អាជីវកម្មប្រភេទនេះ។
មានមតិមួយចំនួន បានលើកឡើងពីផលប៉ះពាល់ដល់កម្លាំងពលកម្មមនុស្ស ដែលត្រូវបានជំនួសដោយបច្ចេកវិទ្យានេះ ប៉ុន្តែក៏នៅតែមានមនុស្សជាច្រើន ពេញចិត្ត ដោយសារតែ វាកាត់បន្ថយពេលវេលាបានច្រើនបំផុតសម្រាប់អតិថិជន ដែលមានផលវិជ្ជមានដល់សេដ្ឋកិច្ចទាំងស្រុង។
គួរបញ្ជាក់ដែរថា Amazon Go ចាប់ផ្តើមបើកផ្សារដំបូង នៅសហរដ្ឋអាមេរិក ហើយនឹងបន្តទៅ ប្រទេសអង់គ្លេស នៅឆ្នាំក្រោយនេះ៕
មតិយោបល់