បរទេសៈ ការជ្រុះសក់ គឺជាបញ្ហាទូទៅដែលកំពុងតែប៉ះពាល់ដល់មនុស្សជាច្រើននៅជុំវិញពិភពលោក។ មូលហេតុចម្បង បណ្តោលមកពីភាពតានតឹង ភាពចាស់ជរា ការជក់បារីច្រើនហួស កង្វះអ័រម៉ូន ហ្សែន ជំងឺក្រពេញទីរ៉ូអ៊ីត និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត។
តែសំណាងល្អ មានវិធីដោះស្រាយតាមបែបធម្មជាតិមួយប្រភេទ ដែលមិនចាំបាច់ចំណាយប្រាក់ច្រើន ហើយមានប្រសិទ្ធភាពខ្លាំងបំផុត។ ខ្ទឹមសមិនត្រឹមតែជាគ្រឿងទេសដ៏ឆ្ងាញ់ពិសានោះទេ វាគឺជាឱសថសម្រាប់ព្យាបាលបញ្ហាសុខភាព និងសម្រស់យ៉ាងពូកែ។ លើសពីនេះទៅទៀតខ្ទឹមស ក៏ត្រូវបានគេប្រើសម្រាប់ព្យាបាលបញ្ហាសក់ស្តើងឲ្យឆាប់ដុះក្រាស់មកវិញផងដែរ។
ការអនុវត្ត៖
– យកខ្ទឹមស ២ ទៅ ៣មើមបកសំបកចេញ រួចបន្ថែមប្រេងដូងប្រហែលជា ១ពែង។
– បន្ទាប់ពីចម្អិនរយៈពេល ៥នាទី ត្រូវលើកចុះឲ្យត្រជាក់។
– នៅពេលល្បាយត្រជាក់ហើយ ចាប់ផ្តើមអនុវត្តនៅលើស្បែកក្បាលឲ្យសព្វ។
– ទុកឲ្យល្បាយនេះធ្វើកម្មភាពរយៈពេល ៣០នាទី ទើបលាងជំ្រះចេញ។
ដើម្បីឆាប់ទទួលបានលទ្ធផលល្អបំផុត អ្នកគួរតែព្យាយាមអនុវត្តយ៉ាងហោចណាស់ ២ដង ក្នុងមួយសប្តាហ៍៕
មតិយោបល់