ព័ត៌មានសេដ្ឋកិច្ច

MQ បោះទុន ៣០លានដុល្លារ បង្កើតរីសត សួនកម្សាន្ត ទំហំ ៥ហិកតា នៅខេត្តព្រៃវែង

ក្រុមហ៊ុន MQ Technology គ្រោងនឹងបោះទុន ៣០លានដុល្លារអាមេរិក បង្កើតរីសត នឹងសួនកម្សាន្ត លើផ្ទៃដីប្រមាណជា ៥ហិកតា នៅបន្ទាយចក្រី ខេត្តព្រៃវែង ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិ thestar ចេញផ្សាយកាលពីពេលថ្មីៗនេះ។

ក្រុមហ៊ុន MQ នឹងសហការជាមួយក្រុមហ៊ុនក្នុងស្រុក Cambodian Resorts and Entertainment សាងសង់រីសត សួនកម្សាន្តដែលមាន សណ្ឋាគារ កាស៊ីណូ នៅក្បែរព្រំដែនកម្ពុជា-វៀតណាម។

ក្រោមកិច្ចព្រមព្រៀងបានឲ្យដឹងថា ក្រុមហ៊ុន CRE នឹងផ្តល់ដីសម្រាប់ការសាងសង់ ហើយក្រុមហ៊ុន MQ នឹងផ្តល់ហិរញ្ញវត្ថុសម្រាប់ការសាងសង់សួនកម្សាន្ត និងអគារផ្សេងៗនៅលើដីនេះ។

គួរបញ្ជាក់ដែរថា គម្រោងនេះ ស្ថិតនៅចម្ងាយប្រមាណ ១០០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ដែលគ្រោងនឹងសាងសង់លើផ្ទៃដី ៥ហិកតា នៅក្បែរព្រំប្រទល់កម្ពុជា-វៀតណាម៕

រូបតំណាង

មតិយោបល់