ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តើ​រុស្ស៊ី ជាអ្នកនៅពីក្រោយការឈ្នះឆ្នោតរបស់លោកTrump ឬ ?

អាមេរិកៈ ទីភ្នាក់ងារ​ស៊ើប​ការ​សម្ងាត់ ​CIA​ របស់អាមេរិក បានចោទរុស្ស៊ីជាអ្នក​ជ្រៀតជ្រែក ​នៅ​ក្នុង​ការបោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​កាល​ពី​ខែ​មុន​ ដើម្បី​បង្កើន​ឱកាស​ឲ្យ​លោក ​Donald Trump ទទួល​បាន​ជ័យ​ជម្នះ។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១២​ ខែធ្នូ ឆ្នាំ២០១៦។

ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក ​លោក ​ដូណាល់​ ត្រាំ​ និយាយ​ថា ​ការសន្និដ្ឋាន​របស់ CIA​ គឺ​ជា​រឿង​មួយ​ ដែល​គួរ​ឲ្យ​អស់​សំណើច ដោយលោក Trump បាន​ហៅ​ការសន្និដ្ឋាន​នោះ​ថា​ «គ្រាន់​តែ​លេស​មួយ​ទៀត»​ របស់​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ បន្ទាប់​ពី​លោក​យក​ឈ្នះ​លើ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោកស្រី ហ៊ីឡារី គ្លីនតុន តែ​ប៉ុណ្ណោះ។

លោក Trump បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា លោក​មិន​ជឿ​លើ​រឿង​នេះ​នោះ​ទេ។ ប្រសិន​បើ​អ្នក​ពិនិត្យ​មើល​ទៅ​លើ​អ្វី​ដែល​ទីភ្នាក់ងារ ​CIA​ បាន​និយាយ​ មាន​រឿង​យល់​ច្រឡំ​ជាច្រើន​បង្កប់​ក្នុង​នោះ។ គ្មាន​នរណា​ម្នាក់​ដឹង​ច្បាស់​នោះ​ទេ។ ពួកគេ​មិន​ដឹង​ទេ​ថា ជា​ប្រទេស​រុស្ស៊ី ឬ​ចិន ឬ​នរណា​ម្នាក់​នោះ ហេតុដូចនេះ វាក៏​អាច​ជា​នរណា​ម្នាក់​ផ្សេងក៏ថាបាន។​

គួរបញ្ជាក់ដែរថា ទីភ្នាក់ងារ ​CIA បាន​និយាយ​ថា «ខ្លួន​មាន​ជំនឿ​មុតមាំថា​» រុស្ស៊ី​បាន​ស្វះស្វែង​ជួយ​ឲ្យ​លោក Trump ឈ្នះ៕

មតិយោបល់