ខុនដូ អិល សាខាបឹងកេងកង៣ នឹងបញ្ចប់គម្រោងសាងសង់របស់ខ្លួន នៅពាក់កណ្តាលឆ្នាំ ២០១៨ខាងមុខនេះ។ នេះបើយោងតាមរយៈការទំនាក់ទំនងតាមទូរស័ព្ទជាមួយក្រុមហ៊ុនផ្ទាល់។
អគារខុនដូនេះ មានកម្ពស់ ២១ជាន់ ដែលជាន់ទី ១ ដល់ជាន់ ៤ គឺជាចំណតរថយន្ត និងជាន់ដំបូលនៃអគាររួមមាន អាងហែលទឹក កន្លែងហាត់ប្រាណ និងស្កាយ៍បារផងដែរ។
បច្ចុប្បន្ន ក្រុមហ៊ុនបានដំណើរការសាងសង់ដល់ជាន់ទី ១៨ ដែលតាមរយៈការប៉ាន់ប្រមាណថា គម្រោងនេះ នឹងបញ្ចប់មុនគម្រោងដែលបានគ្រោងទុក នៅចុងឆ្នាំ ២០១៨។
សូមជម្រាបផងដែរថា តំបន់បឹងកេងកង គឺជាតំបន់ដែលមានសក្តានុពល នៅរាជធានីភ្នំពេញ ដែលរួមមាន បារ ភោជនីយដ្ឋាន ហាងទំនិញម៉ាកយីហោជាច្រើនបានរំលេចខ្លួននៅតំបន់នោះ៕
មតិយោបល់