ព័ត៌មានបច្ចេកវិទ្យា

ប្រមុខក្រុមហ៊ុនបច្ចេកវិជ្ជាក្រាក់ៗអាមេរិក នឹងជួបកំពូល ជាមួយលោក Trump សប្តាហ៍នេះ


ប្រមុខដឹកនាំក្រុមហ៊ុបច្ចេកវិជ្ជាសំខាន់ៗនៅអាមេរិក នឹងចូលរួមក្នុងជំនួបកំពូលមួយ ដែលនឹងរៀបចំធ្វើឡើងនៅថ្ងៃពុធ (ថ្ងៃព្រហស្បត្តិ៍នៅកម្ពុជា) សប្តាហ៍នេះ នៅអគារ Trump Tower នាទីក្រុងញូវយ៉ក តបតាមការ​អញ្ជើញ​ពីលោកប្រធានាធិបតីជាប់ឆ្នោត Donald Trump។

ក្នុងនោះក៏រួមមានផងដែរ បណ្តានាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook,​ ក្រុមហ៊ុន Facebook លោកស្រី Sheryl Sandberg, ក្រុមហ៊ុន Microsoft លោក Satya Nadella, ក្រុមហ៊ុន Amazon.com លោក Jeff Bezos, ក្រុមហ៊ុន Oracle លោក Safra Catz, និងក្រុមហ៊ុន Tesla Motors លោក Elon Musk ជាដើម។

តាមរយៈជំនួបដ៏សំខាន់នោះ លោក Safra Catz បានថ្លែងប្រាប់សារព័ត៌មាន Reuters ថា៖ «យើងគ្រោងនឹងប្រាប់លោក Trump ថា យើងនឹងនៅជាមួយ​គាត់ ហើយជួយគាត់គ្រប់មធ្យោបាយតាមដែលអាចធ្វើទៅបាន»។ លោកបន្ថែ​ម​ថា៖ «ប្រសិនបើគាត់អាចកែទម្រង់ច្បាប់ពន្ធដា បន្ធូរបន្ថយបទប្បញ្ញាត្តិ និងជួយ​ចចារឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មកាន់តែប្រសើរ នោះឧស្សាហកម្ម​បច្ចេក​វិជ្ជា​នៅអាមេរិក នឹងមានលទ្ធភាពក្នុងការប្រកួតប្រជែងលើទីផ្សារ​ពិភពលោក​រឹតតែខ្លាំងក្លា»។

ដោយឡែក នាយកប្រតិបត្តិក្រុមហ៊ុន Apple, Facebook, និង Amazon​ ពុំអាច​សុំការអត្ថាធិប្បាយបានភ្លាមៗនៅឡើយទេ។

គួររំឭកថា លោក Cook ធ្លាប់បដិសេធនឹងមហាសេដ្ឋីអចលនទ្រព្យមិនព្រម​ដោះសោទូរស័ព្ទ iPhone របស់ភេវរករម្នាក់ ហើយក្រោយមក លោកត្រូវបាន​គេរាយការណ៍មកថា បានពិភាក្សាជាមួយក្រុមរោងចក្រផលិតឧបករណ៍របស់ខ្លួន អំពីលទ្ធភាពរុះរើសរោងចក្រមួយចំនួនមកក្នុងទឹកដីអាមេរិកវិញ៕

ប្រភពព័ត៌មាន៖ reuters

មតិយោបល់