ព័ត៌មានសេដ្ឋកិច្ច

ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ បង្ហាញប្លង់ពង្រាងជម្រើសទី ៤

គម្រោងស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ បានបង្ហាញប្លង់ពង្រាងជម្រើសទី ៤ ហើយអាចនឹងចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៧ខាងមុខនេះ ដែលគម្រោងនេះស្ថិតនៅក្នុងផែនការអភិវឌ្ឍន៍ក្នុងឆ្នាំ ២០១៧។ នេះបើយោងតាមការចុះផ្សាយប្រមាណជា ១០នាទីមុននេះរបស់ គេហទំព័រសាធារណការរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ កំពុងសិក្សាពីប្លង់នៃស្ពានអាកាសចោមចៅ ដែលមាន ៤ជម្រើសផ្សេងគ្នា ដើម្បីសម្រួលដល់ច្រកចេញចូលរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរ។

ស្ពានអាកាសនៅរង្វង់ចោមចៅ នឹងជួយដោះស្រាយបញ្ហាកកស្ទះចរាចរ ដែលកើតមានជាប្រចាំ រំខានដល់ការធ្វើដំណើរទៅមកនៅលើផ្លូវជាតិលេខ ៣ និងលេខ ៤។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ន រាជធានីភ្នំពេញមានស្ពានអាកាសចំនួន ៤ គឺស្ពានអាកាសតិចណូ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសពេទ្យលោកសង្ឃ និងស្ពានអាកាសស្ទឹងមានជ័យ ហើយស្ពានអាកាសផ្សារដីហុយ កំពុងសាងសង់៕

មតិយោបល់