សាលាវិជ្ជាជីវៈទេសចរណ៍ដំបូងបង្អស់ អាចនឹងបង្កើតឡើងនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដើម្បីបំពេញតម្រូវការការងារទីផ្សារទេសចរណ៍ក្នុងស្រុក។ នេះបើយោងតាមលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឲ្យដឹងកាលពីម្សិលមិញនេះ។
សាលាវិជ្ជាជីវៈទេសចរណ៍ នឹងក្លាយជាសាលាដំបូងដែលធ្វើការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកសេវាកម្មទេសចរណ៍ ដើម្បីឆ្លើយតបទៅនឹងកំណើនទេសចរណ៍មកកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះ។
សាលាជាតិជំនាញវិជ្ជាជីវៈ គឺមានការបណ្តុះបណ្តាលចំនួន ៣២មុខ ដែលពាក់ព័ន្ធនិងសេវាកម្មសណ្ឋាគារ និងសេវាកម្មធ្វើដំណើរ ហើយនឹងក្លាយជាសាលាគំរូមួយ ដើម្បីអនុវត្តស្តង់ដារកម្មវិធីសិក្សារួមរបស់អាស៊ាន។
គួរជម្រាបផងដែរថា ការបណ្តុះបណ្តាល គឺមានចាប់ពីកម្រិត ១ ដល់កម្រិត ៥ និងរយៈពេលសិក្សា ចាប់ពី ១ឆ្នាំ ទៅ ១ឆ្នាំកន្លះនៅក្នុងកម្រិតជំនាញវិជ្ជាជីវៈ ហើយនៅឆ្នាំ ២០១៨ សាលាគ្រោងនឹងទទួលសិស្ស ១៣០០នាក់នៅ រាជធានីភ្នំពេញ និងប្រមាណ ៣០០នាក់នៅក្នុង ខេត្តព្រះសីហនុ៕
មតិយោបល់