រដ្ឋាភិបាលថៃ នឹងផ្តល់ក្បាលរថភ្លើងដល់កម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសទាំងពីរ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។
កិច្ចសន្យានេះ ត្រូវបានធ្វើឡើងដោយលោក Prayut Chan-o-cha នាយករដ្ឋមន្រ្តីថៃ ដែលគ្រោងនឹងបញ្ជូនក្បាលរថភ្លើងដល់កម្ពុជាក្នុងពេលឆាប់ៗនេះ នៅពេលផ្លូវរថភ្លើងកម្ពុជា-ថៃ ត្រូវបានតភ្ជាប់នៅដំណាច់ឆ្នាំនេះ។
ក្រោយពេលផ្លូវដែកនេះដំណើរការ វានឹងជួយកាត់បន្ថយថ្លៃសេវាដឹកទំនិញ ក៏ដូចជាកាត់បន្ថយការកកស្ទះចរាចរណ៍ និងការដឹកទំនិញតាមផ្លូវជាតិ ហើយវាក៏ជម្រុញកំណើន និងពង្រីកទំហំសេដ្ឋកិច្ចរវាងទាំងពីរដល់ ១៥ពាន់លានដុល្លារ ក្នុងពេលដ៏ខ្លីខាងមុខផងដែរ។
គួរបញ្ជាក់ដែរថា ទំនិញជាង ៧០ភាគរយ ដែលនាំចូលពីប្រទេសថៃ គឺឆ្លងកាត់តាមច្រកប៉ោយប៉ែត។
មតិយោបល់