យោងតាមសេចក្តីណែនាំរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃនេះ បានឲ្យដឹងថា ចាប់ពីខែមករា ឆ្នាំ ២០១៨នេះតទៅ គ្រប់សហគ្រាស ដែលជាអ្នកជាប់ពន្ធនិវាសនជន ស្ថាប័នរដ្ឋ និងអង្គការនានា ដែលមានកាតព្វកិច្ចកាត់ទុក និងបង់ពន្ធលើប្រាក់បៀវត្ស ត្រូវអនុវត្តអត្រាកំណើនតាមថ្នាក់ថ្មី ចំពោះប្រាក់បៀវត្ស ដែលបើកជូននិយោជិត ចាប់ពីខែមករា ឆ្នាំ ២០១៨ តរៀងទៅ។
ប្រាក់បៀវត្សរ៍ក្រោម ១.២លានរៀល នឹងមិនមានកាតព្វកិច្ចបង់ពន្ធទៀតទេ នៅឆ្នាំ ២០១៨ ពោលគឺ ប្រាក់បៀវត្សរ៍ប្រចាំខែ ចាប់ពី ១.២លាន ១រៀលទើបជាប់ពន្ធ។
ប្រាក់បៀវត្សរ៍ចាប់ពី ១.២លានរៀលឡើងទៅទើបជាប់ពន្ធ មានន័យថា មិនយក ១.២លានរៀល មកបូកទាំងអស់នោះទេ ឧទាហរណ៍ប្រាក់បៀវត្សរ៍ ១លាន ៤សែនរៀល គឺយកតែ ២សែនរៀលប៉ុណ្ណោះ មកគិតជាប៉ុន្មានភាគរយដែលត្រូវបង់ ដែលនេះគឺប្រាក់ចំណូលមួយដែរ។
គួរបញ្ជាក់ថា ការកែប្រែនេះគឺ ក្នុងគោលបំណងសម្រួលទុក្ខលំបាកដល់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូបង្រៀន គ្រូពេទ្យ ព្រមទាំងកម្មករ កម្មការិនី និងបុគ្គលិកជាទូទៅ។
សម្រាប់រូបមន្តគណនា ភ្ជាប់ជូននៅខាងក្រោម៖
មតិយោបល់