ថៃ: ប្រទេសថៃគឺជាដៃគូពាណិជ្ជកម្មសំខាន់របស់ប្រទេសមីយ៉ាន់ម៉ា ដោយពាណិជ្ជកម្មទ្វេភាគីមានទំហំទឹកប្រាក់ប្រហែល ៤,៥ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៥-២០១៦ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។
ស្ថិតិបានបង្ហាញថា ការវិនិយោគរបស់ថៃនៅក្នុងប្រទេសមីយ៉ាន់ម៉ា មានចំនួនដល់ទៅ ១០,៥ពាន់លានអាមេរិក ខែមីនា ឆ្នាំ២០១៦ ដែលស្មើនឹង ១៦,៤៨ ភាគរយ នៃចំនួនសរុប និងការធ្វើវិនិយោគបរទេសរបស់ប្រទេសមីយ៉ាន់ម៉ា ក្នុងចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីប្រទេសចិន និងប្រទេសសិង្ហបុរី ចាប់តាំងពីប្រទេសមីយ៉ាន់ម៉ា បានបើកទ្វាររបស់ខ្លួននៅចុងឆ្នាំ១៩៨៨។
ប្រទេសទាំងពីរ បានប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការក្នុងការទំនាក់ទំនងទ្វេភាគី និងការលើកកម្ពស់ការអភិវឌ្ឍវិស័យទូលាយ ក្នុងអំឡុងពេលជជែកពិភាក្សាជាមួយសមភាគីរបស់លោក Pramudwinai និងលោកស្រី អ៊ុងសាន ស៊ូជី។ ការពិភាក្សារបស់ពួកគេផ្តោតលើការអភិវឌ្ឍតំបន់ព្រំដែន, ការព្យាបាលសុខភាពកម្មករភូមានៅប្រទេសថៃ និងគម្រោងតំបន់សេដ្ឋកិច្ចពិសេស Dawei ។
លោកស្រី ស៊ូជី បាននិយាយថា មានវិស័យជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការឈ្នះឈ្នះរវាងប្រទេសទាំងពីរ។ លោកស្រីបានបន្ថែមទៀតថា ប្រទេសទាំងពីរអាចជំនះលើបញ្ហាប្រឈមសេដ្ឋកិច្ច តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីសំដៅទៅទ្រឹស្តី ឬភាពប្រកួតប្រជែងទំនើបកម្ម នាពេលបច្ចុប្បន្ន។
លោក Pramudwinai បានសន្យាជំរុញកិច្ចសហប្រតិបត្តិការរបស់ប្រទេសថៃជាមួយប្រទេសភូមា និងអាស៊ាន និងបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គផងដែរ។ ទាក់ទងទៅនឹងពលករអន្តោប្រវេសន៍ មីយ៉ាន់ម៉ាក្នុងប្រទេសថៃ លោក Pramudwinai បានឱ្យដឹងថា មានកម្មករចំនួន ១,៥៩លាននាក់ដែលបានចុះឈ្មោះនៅក្នុងប្រទេសថៃ ក្នុងនោះជនចំណាកស្រុកដែលជាកុមារ ត្រូវបានផ្ដល់នូវសេវាអប់រំនិងការថែទាំសុខភាព ដោយសន្យាដើម្បីជំរុញសិទ្ធិរបស់កម្មករជាច្រើន ដូចជាពួកគេអាចធ្វើបាន។
សូមរំលឹកថា រដ្ឋមន្រ្តីការបរទេសថៃ លោក Don Pramudwinai ដែលជាបេសកជនពិសេសរបស់នាយករដ្ឋមន្រ្តីថៃ លោក Payut Chan-o-cha បានបញ្ចប់ដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា លើកដំបូងកាលពីថ្ងៃចន្ទ បន្ទាប់រដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ាចូលកាន់តំណែង។ ទំនាក់ទំនងការទូតប្រទេសមីយ៉ាន់ម៉ា និងថៃ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៨ ខណៈដែលប្រទេសមីយ៉ាន់ម៉ាបានទទួលឯករាជ្យមកវិញ៕
មតិយោបល់