ទំហំទឹកប្រាក់វិស័យធានារ៉ាប់រងនៅកម្ពុជា ក្នុងឆ្នាំ ២០១៦ មានចំនួន ១១៣លានដុល្លារអាមេរិក កើនឡើង ៣៥ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ ២០១៥ ដែលមានត្រឹមតែ ៨៣លានដុល្លារអាមេរិក។ នេះបើយោងតាមការឲ្យដឹងពីសមាគមធានារ៉ាប់រងកម្ពុជា។
ក្នុងឆ្នាំ ២០១៦កន្លងទៅនេះ វិស័យធានារ៉ាប់រង មានការកើនឡើងច្រើនលើ ធានារ៉ាប់រងលើទ្រព្យសម្បត្តិឬអគ្គិភ័យ ៣៧ភាគរយ សុខភាព ១៦ភាគរយ យានយន្ត ១៥ភាគរយ វិស្វកម្ម ៨ភាគរយ គ្រោះថ្នាក់បុគ្គល ៧ភាគរយ លើយន្តហោះ នាវា និងការដឹកជញ្ជូន ៧ភាគរយ និងផ្សេងៗទៀត ១០ភាគរយ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ឆ្នាំ ២០១៦ មានការរួមចំណែកពីការកើនឡើងខ្លាំងនៃ វិស័យធានារ៉ាប់រងទូទៅចំនួន ១៤ភាគរយ និងវិស័យធានារ៉ាប់រងអាយុជីវិតចំនួន ៩៥ភាគរយ។
បើទោះបីជាមានការកើនឡើងក៏ដោយ ទំហំនៃការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជា លើវិស័យនេះ នៅមានកម្រិត ដោយពួកគាត់យល់ឃើញថា វាមិនត្រឹមតែមិនបានការពារនោះទេ បែរជាបន្ថែមបន្ទុកឲ្យគាត់ទៅវិញ។
លោក ហ៊ុន វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា មានជំនឿថា វិស័យនេះ នឹងដំណើរការប្រកបដោយភាពវិជ្ជមាន ហើយនឹងជួយពន្លឿនដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ៕
មតិយោបល់