អ៊ីនធឺណេត បានវ៉ា ប៉ុស្តិ៍ទូរទស្សន៍ជាលើកដំបូងបង្អស់ ក្លាយជាប្រភពព័ត៌មានចម្បង សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិ Xinhua ចេញផ្សាយកាលពីម្សិលមិញនេះ។
វាជាលើកដំបូងហើយ ដែលប្រព័ន្ធអ៊ីនធឺណេត/បណ្តាញសង្គមហ្វេសប៊ុក បានក្លាយជាប្រភពព័ត៌មានដ៏សំខាន់ ដែលមានរហូតដល់ទៅ ៣០ភាគរយ ខណៈប៉ុស្តិ៍ទូរទស្សន៍មាន ២៩ភាគរយ និងវិទ្យុមាន ១៥ភាគរយ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ចេញផ្សាយដោយវិទ្យាស្ថាន Asia Foundation and Open។
ការសិក្សានេះ គឺធ្វើឡើងកាលពីខែកញ្ញា ដែលបានសម្ភាសផ្ទាល់ជាមួយអ្នកចូលរួមវ័យចាប់ពី ១៥-៦៥ឆ្នាំ ប្រមាណ ២ពាន់នាក់ទូទាំងប្រទេសកម្ពុជា ហើយ ៩៦ភាគរយមានទូរស័ព្ទប្រើប្រាស់ផ្ទាល់ខ្លួន និង ៤៨ភាគរយ មានស្មាតហ្វូនដើម្បីប្រើប្រាស់អ៊ីនធឺណេត។
គួរជម្រាបដែរថា ចំណុចដ៏គួរឲ្យចាប់អារម្មណ៍ដែលបានរកឃើញក្នុងការសិក្សានេះ គឺប្រជាពលរដ្ឋ ១ភាគ៣ បានប្រើអ៊ីនធឺណេត ដើម្បីអាន និងសរសេរ ហើយស្វែងរកព័ត៌មាន ពង្រឹងសមត្ថភាពផ្នែកទំនាក់ទំនង និងចូលរួមក្នុងសង្គមបានកាន់តែច្រើន៕
មតិយោបល់