ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ សង្ស័យបែកថ្នាំញៀន បង្កការអុកឡុកពេញដងផ្លូវ

ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ មិនដឹងដើរមកពីណា សង្ស័យជាបែកថ្នាំញៀន បានដើរអុកឡុកប្រជាពលរដ្ឋតាមដងផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង៣០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនខាងលើមិនត្រូវបានស្គាល់ពីអត្តសញ្ញាណ ទំនងជាបែកថ្នាំញៀន បានដើររករឿងអ្នកដំណើរនិងអុកឡុករាំងផ្លូវរថយន្តមិនឲ្យឆ្លងកាត់ ហើយដើរសំដៅទៅកន្លែងលក់ចាបហ៊ួយ យកសម្ភារៈនិងនំចំណីរបស់គេគ្រវែងចោលពេញផ្លូវ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញមកអន្តរាគមន៍ភ្លាមៗ។

ក្រោយកើតហេតុមួយសន្ទុះក្រោយមក ជនជាតិចិនរូបនោះ ត្រូវបានសមត្ថកិច្ចហាមឃាត់និងរកមើលអត្តសញ្ញាណ តែជនជាតិចិនគេចចេញពីសមត្ថកិច្ចមិនឲ្យសមត្ថកិច្ចសួរនាំទេ រួចជនជាតិចិននោះក៏ដើរឆ្លងផ្លូវគ្មានខ្លាចរថយន្តបើកឆ្លងកាត់ឡើយ ដើរសំដៅទៅផ្សារអូរឬស្សីបាត់ទៅ៕

មតិយោបល់