អាមេរិកៈ បើតាមមន្ត្រីអាមេរិក កាលពីថ្ងៃសុក្រ បាននិយាយថា ខ្លួនបានចេញលិខិតជាផ្លូវការ ស្នើទៅកាន់រដ្ឋាភិបាលក្រុងប៉េងកាំង ដើម្បីផ្តល់មកវិញនូវនាវាដ្រូនបើកក្រោមទឹក (ជាប្រភេទនាវាបើកដោយគ្មានមនុស្ស) ដែលត្រូវបានរឹបអូសពីចិន ក្នុងដែនទឹកអន្តរជាតិ នៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Capt Jeff Davis បាននិយាយថា នាវាបើកក្រោមទឹកនេះ ត្រូវគេយកចេញនៅចម្ងាយប្រហែល ៩០ គីទ្បូម៉ែត្រ ពីភាគពាយព្យសមុទ្រស៊ូប៊ិច ក្នុងប្រទេសហ្វីលីពីន កាលពីរសៀលថ្ងៃព្រហស្បតិ៍ ដោយគ្មានឧបទ្ទវហេតុហឹង្សានោះទេ។
ពាក់ព័ន្ធនឹងការបាត់នាវានេះដែរ ខាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់កងទ័ពជើងទឹកចិនថា បានរឹបអូសយកនាវាស្រាវជ្រាវក្រោមទឹករបស់ខ្លួន នៅដែនសមុទ្រចិនខាងត្បូង ៕
មតិយោបល់