មហាសេដ្ឋី Jack MA ធ្លាប់បានលើកឡើងជាច្រើនដងមកហើយថា គ្រឿងផ្សំពិសេសនៃភាពជោគជ័យរបស់គាត់ គឺស្រ្តីជាមេដឹកនាំ និងជាកងទ័ពដ៏មុតស្រួចរបស់ក្រុមហ៊ុន Alibaba។
កាលពីមុន លោកបានចាត់ទុកថា វាជាអាថ៌កំបាំងមួយ ដែលក្រុមហ៊ុនជ្រើសរើសស្រ្តី ធ្វើជាមេដឹកនាំ ដែលបច្ចុប្បន្នបុគ្គលិកភេទស្រី មានចំនួនលើសបុគ្គលិកភេទប្រុសទៅទៀត ហើយក្នុងចំណោមស្រ្តីទាំងនោះ សុទ្ធតែជាអ្នកគ្រប់គ្រងទាំងអស់ ដូចជាអ្នកគ្រប់គ្រង់ថ្នាក់ខ្ពស់ អគ្គនាយកគ្រប់គ្រង នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ នាយកប្រតិបត្តិផ្នែកផលិត ជាដើម។
លោកបានពន្យល់ទៀតថា ស្រ្តីត្រៀមខ្លួនបានល្អជាងបុរស និងចេះគិតគូរទុកមុននឹងបំពេញការងារអ្វីមួយ ហើយមានភាពខ្វល់ខ្វាយច្រើនជាងបុរស តែពួកគេជាជំហរដ៏រឹងមាំបំផុត។
លើសពីនេះទៅទៀត Jack MA បន្ថែមថា លោកត្រូវការតុល្យភាពរវាងបុរស និងស្រ្តី នៅកម្រិតថ្នាក់ដឹកនាំ និងការផ្លាស់ប្តូរយោបល់ឲ្យកាន់តែមានប្រសិទ្ធិភាព។
ដោយសារបច្ចេកវិទ្យារីកចម្រើនខ្លាំង ក្នុងរយៈពេលប្រមាណជា ៣០ឆ្នាំកន្លងទៅនេះ ស្រ្តី ដែលមានចំណេះដឹង ចាកចេញពីការងារផ្ទះ ទៅរកការងារសង្គមនយោបាយ មានកាន់តែច្រើន ជាក់ស្តែងដូចជានៅចក្រភពអង់គ្លេស ដែលមានព្រះមហាក្សត្រី និងនាយករដ្ឋមន្រ្តី ជាស្រ្តី។
លោក Jack MA បានបញ្ជាក់ថា លោកមិនបានចង់តម្កើង ស្រ្តីនោះទេ តែវាជាការពិត ដែលពួកគេពិតជាពូកែ និងក្លាយជាគ្រឿងផ្សំដ៏ពិសេសរបស់ក្រុមហ៊ុន Alibaba៕
មតិយោបល់