ព័ត៌មានសេដ្ឋកិច្ច

The Penthouse Residence កម្ពស់ ៣៦ជាន់ នឹងមានបង្កប់ភោជនីយដ្ឋានវិលនៅទីនោះ

The Penthouse Residence កម្ពស់ ៣៦ជាន់ នឹងមានបង្កប់ភោជនីយដ្ឋានវិលនៅជាន់កំពូលនៃអគារ។ នេះបើយោងតាមគេហទំព័រ The Penthouse Residence។

The Penthouse Residence បង្កើតឡើងដើម្បីបំពេញនូវតម្រូវការ ជាមួយនឹងអគារស្នាក់នៅបែបទំនើប និងទាន់សម័យ។

អគារដ៏ប្រណិតនេះរួមមាន បន្ទប់ស្នាក់នៅ កន្លែងស្ទីម សូណា  ហាងហែលទឹក កន្លែងហាត់ប្រាណ ជា ពិសេសនោះនៅជាន់កំពូលនៃអគារ បង្កប់នូវភោជនីយដ្ឋានវិល ដែលអាចវិលបាន ១ជុំក្នុងរយ:ពេល ១ម៉ោង។

The Penthouse Residence មានទីតាំងនៅតាមបណ្តោយមហាវិថីសុធារស និងឋិតនៅជិតផ្សារទំនើប អ៊ីអនម៉ល កណ្តាលទីក្រុងភ្នំពេញតែម្តង។

សូមជម្រាបផងដែរថា បច្ចុប្បន្នអគារស្នាក់នៅ The Penthouse Residence កំពុងដំណើរការសាងសង់អគាររបស់ខ្លួន ហើយគម្រោងនេះផងដែរ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០១៨ខាងមុខ៕

មតិយោបល់