នៅព្រឹកនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានសាងសង់ផ្លូវថ្មីស្របផ្លូវរថភ្លើង ដែលមានប្រវែង ៤៥១០ម៉ែត្រ និងទទឹង ៧ម៉ែត្រសងខាងសួនកណ្តាល ចាប់ពីផ្លូវជាតិលេខ ៥ ឬស្សីកែវ ដល់ផ្លូវលេខ ៧០ បឹងកក់។ នេះបើយោងតាមគេហទំព័ររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចេញផ្សាយប្រមាណជា ១ម៉ោងមុននេះ។
រដ្ឋបាលរាជធានីភ្នំពេញ នឹងស្ថាបនាផ្លូវទំហំ ៣០ម៉ែត្រនេះ ដោយចាក់បេតុង ដាក់ប្រព័ន្ធលូ ទឹកភ្លើងជាដើម ដែលអាចជួយរំដោះចរាចរណ៍ពីផ្លូវជាតិលេខ ៥ បានយ៉ាងច្រើន។
គួររម្លឹកដែរថា លោក ប៉ា សុជាតិវង្ស ក៏សង្ឃឹមដែរថា បងប្អូនប្រជាពលរដ្ឋ នឹងសប្បាយរីករាយជាមួយសមិទ្ធផលថ្មីនេះ ព្រមទាំងសហការល្អជាមួយក្រុមការងារ ដើម្បីពន្លឿនការងារនេះ៕
មតិយោបល់