ព័ត៌មានសេដ្ឋកិច្ច

Diamond Princess នាំយកភ្ញៀវទេសចរជិត ៣ពាន់នាក់ ចូលកម្សាន្តនៅឆ្នេរសមុទ្រកម្ពុជា

នាវាទេសចរណ៍ Diamond Princess បាននាំយកភ្ញៀវទេសចរជិត ៣ពាន់នាក់ និងនាវិកចំនួន ១ពាន់នាក់ បានចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចេញផ្សាយប្រមាណជា ១៥នាទីមុននេះ។

នាវាទេសចរណ៍នេះ ជានាវាទី ៣៣ មកពីកំពង់ផែ Phu My ប្រទេសវៀតណាម ដែលបានចូលមកដល់ព្រះរាជាណាចក្រកម្ពុជា នៅម៉ោង ៧ព្រឹកនេះ និងបន្តដំណើរទៅកាន់កំពង់ផែ Laemchabang ប្រទេសថៃ នៅថ្ងៃដដែលនេះ។

គួរបញ្ជាក់ដែរថា ត្រឹម ៩ខែ ដើមឆ្នាំ ២០១៦ នាវាទេសចរណ៍ ២៩គ្រឿង បានចូលចតនៅកំពង់ផែអន្តរជាតិព្រះសីហនុ ដែលនាំយកភ្ញៀវទេសចរណ៍បរទេសប្រមាណ ៤ម៉ឺននាក់ មកទស្សនាប្រទេសកម្ពុជា៕

មតិយោបល់