ព័ត៌មានបច្ចេកវិទ្យា

Apple ប្តឹងបក Nokia លើជម្លោះប៉ាតង់បច្ចេកវិជ្ជា ៣២ មុខ


លុះមកដល់ពេលនេះ កាសែត WSJ រាយការណ៍មកថា Nokia កំពុងរងនូវបណ្តឹងប្តឹងបកពីក្រុមហ៊ុន Apple វិញ ដោយក្រុមហ៊ុនបច្ចេកវិជ្ជាយក្សអាមេរិកចោទក្រុមហ៊ុនទូរគមនាគមន៍យក្សហ្វាំងឡង់ថា បានមានចេតនាដកប៉ាតង់បច្ចេកវិជ្ជា ៣២ មុខចេញពីកិច្ចព្រមព្រៀងមួយ ដែលបានសម្រេចរវាងក្រុមហ៊ុនទាំងពីរក្នុងឆ្នាំ ២០១១ ហើយថា Nokia បានលួចផ្ទេរប៉ាតង់ទាំងនោះ ទៅឱ្យក្រុមហ៊ុនភាគីទីបី ដើម្បីគាបយកលុយរាប់សិបលានពីខ្លួនបន្ថែមទៀត។
តាមរយ:ការប្តឹងបកនេះ ប្រសិនបើតុលាការកាត់សេចក្តីឱ្យ Apple ឈ្នះ Apple នឹងទទួលបានកិច្ចការពារដោយច្បាប់ ពីការរករឿងរបស់ក្រុមហ៊ុនដែលបង្កើតប៉ាតង់សម្រាប់ចាំលក់អាជ្ញាបណ្ណយកលុយជាមិនខាន។

គួររំឭកថា កាលពីឆ្នាំ ២០១១ ក្រុមហ៊ុន Apple បានផ្សះផ្សារជាមួយ Nokia រួចទៅហើយ លើការប្រើប្រាស់ប៉ាតង់រយ:ពេលពីរឆ្នាំមួយ និងបានយល់ព្រមបង់ថ្លៃអាជ្ញាបណ្ណលើការប្រើប្រាស់គំរូបច្ចេកវិជ្ជារបស់ Nokia ក្នុងទូរស័ព្ទ iPhone។ ហើយកាលពីឆ្នាំ ២០១៤ ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួនទទួលរងនៅការធ្វើទុក្ខពីក្រុមហ៊ុនបង្កើតប៉ាតង់សម្រាប់ចាំលក់យកលុយ ច្រើនជាងក្រុមហ៊ុនណាៗទាំងអស់៕

ប្រភពព័ត៌មាន៖ reuters

មតិយោបល់