ព័ត៌មានអន្តរជាតិ

អ្នកដំណើរលើយន្តហោះ ១៥៤ នាក់ ភ័យស្ទើរស្លាប់ ! ក្រោយពីឡុតម្នាក់ស្រវឹងស្រា

ឥណ្ឌូនេស៊ីៈ ក្រុមហ៊ុនអាកាសចរណ៍ជាតិឥណ្ឌូនេស៊ី Citilink បាននិយាយថា ខ្លួនបានដាក់ការស៊ើបអង្កេតពីទ្បុតម្នាក់ នៅលើយន្តហោះដែលដឹកអ្នកដំណើរ ១៥៤នាក់ ក្រោយរកឃើញថា រូបគាត់ ទទួលទានគ្រឿងស្រវឹង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។

អនុប្រធានគមនាគមន៍ក្រុមហ៊ុន Citilink បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃពុធថា
គណៈគ្រប់គ្រងបានផ្លាស់អ្នកបើកយន្តហោះថ្មី បន្ទាប់ពីអ្នកដំណើរបានរាយការណ៍ថា ពីទ្បុតបានធ្វើសេចក្តីប្រកាស មិនច្បាស់មុនពេលធ្វើការស្វាគមន៍នាក់ដំណើរលើយន្តហោះ ហើយត្រូវបានគេសង្ស័យថា គាត់ផឹកគ្រឿងស្រវឹង ចំពេលត្រូវធ្វើដំណើរចេញពីទីក្រុង Surabay ទៅកាន់ទីក្រុងJakata។

អ្នកដំណើរជាច្រើននាក់ បានសម្រេចចិត្តជិះយន្ដហោះនោះវិញ បន្ទាប់ពីផ្លាស់ប្តូរអ្នកបើកយន្តហោះថ្មី ចំណែកឯអ្នកដំណើរប្រាំបួនផ្សេងទៀត បានលុបចោលការហោះហើរចោលតែម្តង។

សូមជំរាបថា យន្តហោះនេះ បានចុះចតនៅព្រលានយន្តហោះក្នុងទីក្រុង Jakata ដោយសុវត្ថិភាព កាលពីព្រឹកថ្ងៃពុធ៕

មតិយោបល់