បាត់ដំបងៈ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការរក្សាទុក និងជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកវរសេនីយ៍ត្រី ស៊ាន សុណាស់ នាយការិយាល័យបានឲ្យដឹងថា ជនសង្ស័យឈ្មោះ វ៉ាន់ ជា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះជួល ភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្រោយពីឃាត់ខ្លួនកម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE ម៉ាទឹកកក) ចំនួន៤កូនថង់ ទម្ងន់ ១១.៦១ក្រោ(ទាំងសំបក) -ទូរសព្ទដៃចំនួន១គ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបានកសាងសំណុំរឿងបញ្ជូនទៅតុលការ៕
https://youtu.be/oHQFsY58psw



មតិយោបល់