អាមេរិកៈ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា បានលើកឡើងពីជោគជ័យរបស់លោក ក្នុងពេលដែលលោកកាន់តំណែងជាប្រធានាធិបតីរយៈពេល ២អាណត្តិចាប់តាំងពីឆ្នាំ២០០៨។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧។
លោកបានថ្លែងនៅពេលបើកទំព័រឆ្នាំថ្មីនេះថា «ខ្ញុំគ្រាន់តែចង់យកពេលវេលានេះ ថ្លែងអំណរគុណដល់គ្រប់គ្នាចំពោះអ្វីៗគ្រប់យ៉ាងដែលអ្នកបានធ្វើដើម្បីឲ្យអាមេរិករឹងមាំជាងកាលពី៨ឆ្នាំមុន»។
លោកបានលើកឡើងពីវិបត្តិសេដ្ឋកិច្ច ការបាត់បង់ការងារ និងការបាត់បង់ទាហាន១៨ម៉ឺននាក់ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងអាហ្វហា្គនីស្ថាន ក៏ដូចជាបញ្ហាប្រឈមដែលលោកជួបប្រទះនៅពេលដែលលោកចូលកាន់តំណែងជាប្រធានាធិបតីនៅក្នុងឆ្នាំ២០០៩ ប៉ុន្តែលោកបានថ្លែងថា ឥឡូវនេះ គឺ៨ឆ្នាំក្រោយមក អាមេរិកគឺខុសពីមុន។
លោកប្រធានាធិបតីបានថ្លែងថា វិបត្តិសេដ្ឋកិច្ចមានភាពប្រសើរឡើង លោកបានបង្កើតការងាររាប់លាន ហើយមេដឹកនាំអាល់កៃដា Osama Bin Laden ត្រូវបានសម្លាប់ដោយកងកម្លាំងរបស់អាមេរិក ហើយកងទ័ព ១៦៥.០០០នាក់បានវិលត្រឡប់ពីប្រតិបត្តិការនៅមជ្ឈិមបូព៌ាមកផ្ទះវិញរួមទាំងមោទនភាព៕

មតិយោបល់