ស្លេសក្នុងសួតអាចធ្វើឲ្យអ្នកពិបាកក្នុងការដកដង្ហើមចេញចូល ឬមានអាការៈក្អកខ្លាំងៗជាដើម។ ហេតុនេះហើយ ដើម្បីបង្ការកុំឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ អ្នកគួរតែប្រញាប់ព្យាបាលឲ្យបានឆាប់។
ក្រៅពីសុំជំនួយពីគ្រូពេទ្យរកថ្នាំព្យាបាល អ្នកអាចប្រើប្រាស់ឱសថដែលផ្សំពីធម្មជាតិក៏មានប្រសិទ្ធិភាពដូចគ្នាដែរ។
ធាតុផ្សំ៖
– ទឹកខ្មេះប៉ោម (Apple cider vinegar) ១ស្លាបព្រា
– ប្រេងដូង ១ស្លាបព្រា
– ទឹកឃ្មុំ ១ស្លាបព្រា
– ខ្ញីប្រវែងមួយថ្នាំងដៃ
ការរៀបចំ៖
– ហាន់ខ្ញីជាបន្ទះស្តើងៗដាក់ចូលទៅក្នុងកូនឆ្នាំមួយដែលមានទឹកពេញ។
– រួចដាំឲ្យពុះរយៈពេល ១៥នាទី ទើបលើកចុះ។
– ទុកឲ្យត្រជាក់សឹមផ្ទេរចូលទៅក្នុងកែវ ហើយយកទៅក្លាសេក្នុងទូរទឹកកក។
នៅពេដែលអ្នកមានបញ្ហាស្លេសក្នុងផ្លូវដង្ហើម គ្រាន់តែបន្ថែមទឹកឃ្មុំ ទឹកខ្មេះប៉ោម និងប្រេងដូង ទៅក្នុងទឹកខ្ញីមួយកែវដែលបានដាំទុកនោះ។ កូរឲ្យរលាយចូលគ្នាសព្វ រួចទទួលទានភ្លាមៗ ក្នុងរយៈពេល ២ម៉ោង អ្នកនឹងមានអារម្មណ៍ធូរស្រាល។
ចំណាំ៖ សូមទៅពិនិត្យសុខភាពឲ្យបានច្បាស់លាស់ ឬពិគ្រោះយោបល់ជាមួយគ្រូពេទ្យជាមុនសិនមុននឹងអនុវត្ត៕
មតិយោបល់