ព័ត៌មានសេដ្ឋកិច្ច

ស្នាដៃបិតាស្ថាបត្យករកម្ពុជា វណ្ណ ម៉ូលីវណ្ណ នឹងតាំងបង្ហាញជាសាធារណៈ នៅស្ថានទូតអាមេរិក

នៅស្ថានទូតអាមេរិក នឹងមានរៀបចំពិព័រណ៍វណ្ណ ម៉ូលីវណ្ណ ដែលនឹងតាំងបង្ហាញពីស្នាដៃរបស់បិតាស្ថាបត្យករកម្ពុជា វណ្ណ ម៉ូលីវណ្ណ ដោយបើកជូនសាធារណជនទស្សនា ចាប់ពីថ្ងៃច័ន្ទ ទី ៩ ខែមករា នេះទៅ។ នេះបើយោងតាមការឲ្យដឹងនៅថ្ងៃនេះពី គេហទំព័រស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។

លោកអ្នកអាចចូលទស្សនាពិព័រណ៍នេះ បានតាមរយៈការណាត់ ដោយផ្ញើអ៊ីម៉ែលទៅកាន់ wfr@state.gov ហើយទស្សនាជាក្រុម កំរិតត្រឹមមនុស្សចំនួន ១០នាក់។

ការតាំងពិព័រណ៍ ដែលមានរូបថត និងគំរូរូបសំណាកផងនេះ ត្រូវបានចងក្រងដោយគម្រោងវណ្ណ ម៉ូលីវណ្ណ នឹងត្រូវដាក់តាំងក្នុងរយៈពេល ១ឆ្នាំ នៅស្ថានទូតអាមេរិក។

លោកស្រី Delphine ត្រូវជាកូនស្រីរបស់លោកតា វណ្ណ ម៉ូលីវណ្ណ ក៏សង្ឃឹមដែរថា ការតាំងពិព័រណ៍នេះ នឹងជួយជម្រុញទឹកចិត្តដល់ស្ថាបត្យករជំនាន់ក្រោយ ហើយនេះជាអ្វីដែលសំខាន់បំផុត សម្រាប់ឪពុកលោកស្រី។

គួររម្លឹកដែរថា ស្នាដៃសំខាន់ៗ ដែលមានភាពល្បីរន្ទឺរបស់លោកតា រួមមាន វិមានឯករាជ្យ សាលសន្និសីទចតុមុខ អគារគណៈរដ្ឋមន្រ្តី មហោស្រព្យជាតិកម្ពុជា និងស្តាតអូឡាំពិកជាដើម៕

មតិយោបល់