ទន្ទឹមជាមួយទីផ្សារសម្តែងកំពុងកើនឡើងនោះ ស្រេង សុកាន់ដា ហៅ ខ្ញុង តារាកំប្លែង និងសម្តែងកំពុងល្បីឈ្មោះ មានទីផ្សារយ៉ាងខ្លាំង ធ្វើឲ្យតម្លៃខ្លួនរបស់នាងឡើងថ្លៃដូចគ្នា សម្រាប់ការថតភាពយន្តក្នុងមួយថ្ងៃៗ។
បើទោះបីជានាងមិនបាននិយាយចេញពីមាត់ពាក់ព័ន្ធនឹងតម្លៃខ្លួន ដែលជាហេតុធ្វើឲ្យ មានការព្រួយបារម្ភខ្លាច ទារគេមិនបានថ្លៃនោះ ប៉ុន្តែផលិតករម្នាក់បានទម្លាយថា តម្លៃខ្លួនរបស់ ខ្ញុង មិនចាញ់ពែកមី ប៉ុន្មាននោះទេ សម្រាប់ការបង្ហាញវត្តមានថតភាពយន្តមួយរឿងៗ ដោយគិតជាថ្ងៃ។
ផលិតករម្នាក់ដែលប្រាប់ពីតម្លៃដ៏ជាក់លាក់ ដោយមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា សម្រាប់ខ្ញុង គឺតម្លៃខ្លួននាងថតភាពយន្ត១ថ្ងៃ គឺ ពី៤០០ ទៅ ៥០០ ដុល្លារ ដែលជាតម្លៃមួយខ្ពស់ៗ ក្នុងចំណោមតារាផ្សេងៗទៀត ដែលជាហេតុធ្វើឲ្យ ជីវភាពរបស់នាងមានការប្រែប្រួលយ៉ាងខ្លាំង រីកមុខ រីកមាត់ខុសពីធម្មតា ៕




មតិយោបល់