អាមេរិកៈ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា «កូរ៉េខាងជើងនឹងមិនអាចផលិតគ្រាប់មីស៊ីលបាញ់ផ្លោងឆ្លងទ្វីប (ICBM) ទៅដល់សហរដ្ឋអាមេរិកនោះទ្បើយ»។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃ៣ ខែមករា ឆ្នាំ២០១៧។
លោក ត្រាំ បានលើកទ្បើងកាលពីថ្ងៃចន្ទថា «កូរ៉េខាងជើងគ្រាន់តែបានបញ្ជាក់ថា ខ្លួនគេកំពុងស្ថិតនៅក្នុងដំណាក់កាល ចុងក្រោយនៃការស្រាវជ្រាវ និងការអភិវឌ្ឍន៍នូវបច្ចេកវិទ្យាសព្វាវុធ មានដំណើរការយ៉ាងសកម្មទៅមុខជាលំដាប់ ហើយអាចពង្រឹងដល់សមត្ថភាពបាញ់គ្រាប់មីស៊ីលផ្លោងឆ្លងទ្វីបរបស់ខ្លួន រហូតដល់ផ្នែកខ្លះនៃសហរដ្ឋអាមេរិក»។
ការថ្លែងរបស់មហាសេដ្ឋីជំនួញអចលនទ្រព្យរូបនេះ បានធ្វើទ្បើងមួយថ្ងៃបន្ទាប់ពីមេដឹកនាំផ្ដាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសថា ក្រុងព្យុងយ៉ាង គឺជិតបញ្ចប់នៃការអភិវឌ្ឍមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ហើយ។
ដោុយទ្បែកកាលពីពេលថ្មីនេះ លោក ត្រាំ ធ្លាប់បាននិយាយថា «សហរដ្ឋអាមេរិកក៏គួរតែ ពង្រឹង និងពង្រីកសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន ឲ្យបានកាន់តែអស្ចារ្យផងដែរ»។
គួរបញ្ជាក់ដែរថា ប្រទេសកូរ៉េខាងជើង បានប្រឈមមុខនឹងការដាក់សម្ពាធពីអន្តរជាតិ ដើម្បីឈប់ការអភិវឌ្ឍអាវុធ និងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែយ៉ាងណាក៏ដោយកំណើនស្ថិរភាព សម្រាប់ការផលិតវា នៅក្នុងតំបន់ទាំងនោះ នៅតែបន្តមានប៉ុន្មានឆ្នាំកន្លងមកនេះ៕
មតិយោបល់