ព័ត៌មានសេដ្ឋកិច្ច

ម្រេចតំបន់ឆ្នេរសមុទ្រកែវផុស កំពុងអភិវឌ្ឍន៍ខ្លួនឲ្យដូច ម្រេចកំពត ឬមណ្ឌលគីរី

ដំណាំម្រេច នៅតំបន់ឆ្នេរសមុទ្រកែវ ផុស កំពុងតែអភិវឌ្ឍន៍ខ្លួនឲ្យមានគុណភាពខ្ពស់ដូច ម្រេចកំពត ឬមណ្ឌលគីរី ដើម្បីប្រកួតប្រជែងលើទីផ្សារក្នុងស្រុក និងបរទេសទៀតផង។ នេះបើយោងតាមការលើកឡើងកាលពីម្សិលមិញនេះ របស់លោកឧកញ៉ា ម៉ុង ឫទ្ធី។

ដំណាំម្រេច នៅតំបន់អភិវឌ្ឍន៍ទីក្រុងកំពង់ផែ ឧកញ៉ា ម៉ុង ឫទ្ធី កំពុងឲ្យអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជា ម្រេចធម្មជាតិពិតៗ ដែលមានគុណភាពនៅលើទីផ្សារ ពោលគឺ មានគុណភាពខ្ពស់ដូចម្រេចកំពត ឬមណ្ឌលគីរី។

កាលពីពេលកន្លងមក ពុំមានប្រជាពលរដ្ឋ ហ៊ានធ្វើការដំាដុះដំណាំម្រេច នៅតំបន់នេះទេ ព្រោះពួកគាត់គិតថា ពិបាកដំាដុះ ថែទាំ ហើយក៏ពិបាកក្នុងការស្វែងរកទីផ្សារផងដែរ។

យ៉ាងណាមិញ ការដាំដុះម្រេច នៅតំបន់កែវ ផុស មានការលូតលាស់ល្អណាស់ ហើយលោកឧកញ៉ា នឹងខិតខំប្រឹងប្រែងថែទាំ ឲ្យទទួលបានទិន្នផលខ្ពស់ និងមានគុណភាពល្អ ឈ្មួញមិនអាចក្រឡុកតម្លៃទីផ្សារបានទេ ព្រោះបើគុណភាពល្អហើយ មានតែពួកគេតាមទិញវិញផង។

គួរជម្រាបដែរ វិធីសាស្រ្តដំាដំណាំម្រេច មានច្រើនយ៉ាង ត្រូវស្វែងយល់ឲ្យច្បាស់ពី របៀបធ្វើដីនិងជ្រលុង ការជ្រើសរើសពូជ ការដាំដុះ ការប្រមូលផល ការកែច្នៃ និងការវិចខ្ចប់ ហើយចំណុចសំខាន់ជាងគេគឺ ទឹក ជី និងការថែទាំ៕

មតិយោបល់