ក្រុមហ៊ុន Profood International Corp ដែលជារោងចក្រសម្ងួតផ្លែស្វាយសម្រាប់នាំចេញ បាននិងកំពុងសាងសង់រោងចក្រ នៅប្រទេសកម្ពុជា និងបញ្ចប់ក្នុងឆ្នាំ ២០១៩ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី លោក Justin Uy ស្ថាបនិកក្រុមហ៊ុន Profood។
លោកបន្តថា រោងចក្រនៅកម្ពុជា នឹងឆ្លើយតបទៅនឹងតម្រូវការ ស្វាយស្ងួត ក្នុងទីផ្សារអន្តរជាតិ ជាពិសេសគឺ ប្រទេសចិន ហើយវាក៏ជួយដោះស្រាយបញ្ហាផ្គត់ផ្គង់ស្វាយក្នុងប្រទេសកម្ពុជាផងដែរ។
លោក Uy បញ្ជាក់ថា តម្រូវការទីផ្សារខ្ពស់ណាស់ គ្រាន់តែចិន ត្រូវការ ៣ម៉ឺនតោនក្នុងមួយឆ្នាំ តែនៅហ្វីលីពីន មិនមានស្វាយគ្រប់គ្រាន់ ទើបលោកសម្រេចចូលមកទីផ្សារកម្ពុជា។
គួរជម្រាបថា រោងចក្រនេះ សាងសង់ឡើងលើផ្ទៃដីទំហំ ១១ហិកតា ដែលអាចផលិតបានស្វាយស្ងួត ៤០០០តោន ក្នុងមួយរដូវ៕
មតិយោបល់