ព័ត៌មានសេដ្ឋកិច្ច

ព្រឹកនេះ នាវា Seabourn Sojourn នាំភ្ញៀវទេសចរជិត ១ពាន់នាក់ មកលេងកម្ពុជា

នាព្រឹកនេះ នាវាទេសចរណ៍ Seabourn Sojourn បាននំាយកភ្ញៀវទេសចរប្រមាណជិត ១ពាន់នាក់ មកលេងកម្ពុជា។ នេះបើយោងតាមគេហទំព័រកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

នេះជានាវាទី ១១ ហើយ សម្រាប់ឆ្នាំ ២០១៧នេះ ដែលធ្វើដំណើរមកពីកំពង់ផែ Laemchabang ប្រទេសថៃ ហើយបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

នាវាទេសចរណ៍នេះ​ ផ្ទុកអ្នកដំណើរ ៤៣០នាក់ និងនាវិកចំនួន ៣៤៧នាក់ នឹងចាកចេញទៅកំពង់ផែ Hochiminh នៅថ្ងៃនេះវេលាម៉ោង ៩យប់។

កំណើនភ្ញៀវទេសចរទាំងនេះ ដោយសារបច្ចុប្បន្នប្រទេសកម្ពុជាមានសន្តិសុខ សុវត្ថិភាព និងមានការអភិវឌ្ឍរីកចំរើននូវហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងដំណើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅខេត្តព្រះសីហនុ ជាតំបន់ឆ្នេរសមុទ្រទាក់ទាញភ្ញៀវទេសចរ មិនចាញ់ខេត្តសៀមរាប អង្គរនោះទេ ជាពិសេសតំបន់កោះ មានដូចជា កោះរ៉ុង ជាដើម៕

មតិយោបល់