កាលពីប៉ុន្មានម៉ោងមុននេះ គេហទំព័រ Ilgan Sports បានចេញផ្សាយថា Rain នឹងចូលរោងការ ជាមួយតារាសម្តែង Kim Tae-hee នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយ៥ថ្ងៃនៃបុណ្យក្តីស្រឡាញ់។
ក្នុងនោះដែរ មានគេហំព័រមួយផ្សេងបានអះអាងថា លោក Rain បានសរសេរសារដោយផ្ទាល់ដៃរបស់លោក តាមរយៈទំព័រផេកផ្ទាល់ ខ្លួនរបស់លោកថា លោកនឹងក្លាយជាបុរសមានគ្រួសារ។
លោក Rain បានពោលថា ” ខ្ញុំកំពុងក្លាយជាប្ដី និងមេគ្រួសារមួយ បើទោះបីជាលំបាក ឬរីករាយក្ដី ត្រូវប្រាកដបានថា នាង និង ខ្ញុំ ត្រៀមខ្លួនរួចរាល់ជាស្រេច ទាំងព្រមគ្នា ពួកយើងស្រលាញ់គ្នាយូរពេកហើយ មានទំនុកចិត្តគ្នា នឹងសម្រេចចិត្តរួមគ្នា កាន់ដៃគ្នារហូតដល់អវសាន្ដជីវិត “។ ខណៈដែលស្នេហារបស់អ្នកទាំងពីរ មានទំនាក់ទំនងស្នេហ៍អស់រយៈពេល ៤ ឆ្នាំ កន្លងទៅ លោក Rain បានបន្ដពោលទៀតថា ” ខ្ញុំមិនបានអួតពីរឿងរ៉ាវស្នេហារបស់យើងឡើយ ខ្ញុំមានអារម្មណ៍ថា មិនចាំបាច់ទាល់តែសោះ តែវាមានសារៈសំខាន់សម្រេចផ្លូវចិត្តពួកយើងវិញ ” ។
គួរបញ្ជាក់ផងដែរថា អ្នកនាំពាក្យតារាស្រី Kim Tae-hee បាននិយាយថា ” ស្នេហារបស់អ្នកទាំងពីរឈានដល់តំណាក់កាលរួមមេត្រីហើយ ” ។ រីឯខាងភាគីប្អូនប្រុសរបស់ Kim Tae-hee លោក Lee Wan បានពោលទាំងក្ដីត្រេកអរ សារទរថា” ខ្ញុំប្រាកដជាក់ច្បាស់ណាស់ ជឿថាស្នេហារបស់អ្នកទាំងពីរ នឹងគ្រោងរៀបការឆាប់នេះ “៕
មតិយោបល់