ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា-ចិន បោះទុនរួមគ្នា ៥០លានដុល្លារ បង្កើតរោងចក្រដំឡើងម៉ូតូ នៅអង្គស្នួល

ក្រុមហ៊ុន ទ្រី ភាព ហ្រ្គេនរ៉ូយ៉ាល់ បានចាប់ដៃជាមួយក្រុមហ៊ុនចិន Sichuan Grand Royal Group បោះទុនប្រមាណ ៥០លានដុល្លារអាមេរិក បើករោងចក្រដំឡើងម៉ូតូ នៅក្នុងឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័ររបស់ក្រសួងបរិស្ថាន។

ការបើករោងចក្រដំឡើងម៉ូតូនេះ នឹងផ្តល់ការងារជូនពលរដ្ឋខ្មែរប្រមាណជា ៥០០កន្លែងក្នុងដំណាក់កាលដំបូង ជាពិសេសធានាបាននូវបរិស្ថានបៃតងផងដែរ។

ការបើករោងចក្រនេះ នឹងផ្លាស់ប្តូរបច្ចេកទេស កែលម្អគុណភាពផលិតកម្ម អភិវឌ្ឍន៍ផលិតផលថ្មី ដើម្បីប្រកួតប្រជែងជាមួយទីផ្សារក្នុងប្រទេស និងក្នុងតំបន់ ហើយកាត់បន្ថយការនាំរបស់ជជុះមកពីក្រៅប្រទេសផងដែរ។

គួរបញ្ជាក់ដែរថា ម៉ូតូ ២២៨គ្រឿង ក៏ត្រូវបានផ្តល់ជូនដល់ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ បញ្ជាការដ្ឋានអង្គរក្ស អគ្គស្នងការនគរបាលជាតិ និងសាលាខេត្តព្រះសីហនុ៕

មតិយោបល់