ព័ត៌មានសុខភាព

គ្រប់គ្នាតែងទម្លាប់លាងសាច់មាន់បែបនេះ ដឹងទេថាវាគ្រោះថ្នាក់!

ដើម្បីសម្អាតភាពកខ្វក់ ឬជាតិពុលផ្សេងៗដែលមាននៅលើអាហារ យើងតែងតែមានទម្លាប់លាងសម្អាតមុនពេលចម្អិន។ ប៉ុន្តែចំពោះសាច់មាន់វិញ តើមុនពេលចម្អិនយើងគួរលាងសម្អាតបែបណា?

រហូតមកដល់ពេលនេះយើងតែងតែគិតថា ការលាងសម្អាតសាច់មាន់អាចកម្ចាត់បាក់តេរីឲ្យហូរតាមទឹកបាន ប៉ុន្តែផ្ទុយទៅវិញការលាងសម្អាតមិនបានត្រឹមត្រូវ ធ្វើឲ្យបាក់តេរីរីករាលដាលកាន់តែខ្លាំងឡើង។

បើយោងតាមគេហទំព័រ wittyfeed បានបង្ហាញឲ្យដឹងថា ការលាងសម្អាតសាច់មាន់ពិតជាមិនអាចកម្ចាត់បាក់តេរីអស់បាននោះទេ ព្រោះវិធីនេះទាមទារឲ្យយើងប្រើដៃដើម្បីត្រដុស។ ប៉ុន្តែដៃរបស់យើងកាន់របស់របរប្រើប្រាស់ជាច្រើននៅក្នុងផ្ទះបាយ រឿងអ្វីដែលគ្មានមេរោគនោះ។

អ្នកជំនាញបានណែនាំថា បន្ទាប់ពីធ្វើមាន់រួច អ្នកគួរតែប្រើប្រាស់ក្រដាស់ជូតមាត់មកសម្អាតជំនួសវិញ(តែត្រូវប្រើក្រដាសមានគុណភាពល្អ)។

បើមិនដូច្នោះទេ អ្នកត្រូវធ្វើតាមទម្លាប់ធម្មតា ប៉ុន្តែត្រូវលាងឧបករណ៍ប្រើប្រាស់ និងដៃជាមួយសាប៊ូឲ្យស្អាតសិន មុននឹងចាប់ផ្តើមលាងសម្អាតសាច់មាន់។ ម្យ៉ាងវិញទៀត កុំភ្លេចចម្អិនឲ្យបានឆ្អិនល្អផងដែរ មុននឹងបរិភោគ៕

សូមទស្សនាការបង្ហាញរបស់អ្នកជំនាញនៅក្នុងវីដេអូខាងក្រោម៖

មតិយោបល់