តុលាការក្រុងសេអ៊ុល ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បត្តិ៍នេះ បានទម្លាក់ចោលបទចោទទៅលើប្រមុខក្រុមហ៊ុន Samsung Group គឺលោក Lee Jae-young ក្រោយពីចៅក្រមស៊ើបសួរមិនមានភស្តុតាងគ្រប់គ្រាន់សម្រាប់ដាក់បន្ទុកលើរូបលោក។
ក្រោយពីបាននាំខ្លួនទាយាទក្រុមហ៊ុនធំបំផុតរបស់ប្រទេសរូបនេះ ទៅធ្វើការសាកសួរអស់រយៈពេល ២២ ម៉ោង ហើយបានឃាត់ខ្លួនទុកពេញមួយយប់ថ្ងៃពុធ ព្រមទាំងបានបើកដំណើរការស៊ើបអង្កេតអស់មួយរយៈមក ចៅក្រមស៊ើបសួរបានឱ្យដឹងថា៖ «ខ្លួនពុំអាចស្វែងរកភស្តុតាងសម្រាប់ដាក់បន្ទុក ដែលអាចឈានទៅដល់ការចាប់ខ្លួនលោក Lee Jae-young បាននាពេលបច្ចុប្បន្ននោះទេ»។
គួរបញ្ជាក់ថា រដ្ឋអាជ្ញាប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃច័ន្ទនេះ បានចេញដីការចាប់ខ្លួនអគ្គនាយករងក្រុមហ៊ុន Samsung គ្រុប ដែលត្រូវជាកូនប្រុសស្ថាបនិក និងជាចៅប្រុសអតីតស្ថាបនិកក្រុមហ៊ុន Samsung ក្នុងសំណុំរឿងពុករលួយមួយ ពាក់ព័ន្ធទៅនឹងរឿងអាស្រូវនយោបាយរបស់លោកស្រីប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូង Park Geun-hye៕
ប្រភពព័ត៌មាន៖ dw
មតិយោបល់